ព័ត៌មានអន្ដរជាតិ
បារម្ភខ្លាំងពេក មេ UN ថាឲ្យភាគីពាក់ព័ន្ធវិបត្តិអ៊ុយក្រែនដល់ពេលបញ្ឈប់ហើយ
អគ្គលេខាធិការអង្គការសហប្រជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ បានព្រមានថា វាគឺជាពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី និងប្រទេសលោកខាងលិចជុំវិញវិបត្តិនៅអ៊ុយក្រែនហើយ។
លោកមានប្រសាសន៍ថា លោកព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការគំរាមកំហែងនៃជម្លោះ។ លោកថា ៖«ឥឡូវនេះ ដល់ពេលត្រូវបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយសកម្មភាពដំឡើងសាច់ដុំដាក់គ្នានៅសមរភូមិហើយ»។ នេះជាប្រសាសន៍របស់លោកទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបង្ហាញពីកង្វល់ដ៏ធ្ងន់ធ្ងររបស់លោកជុំវិញស្ថានភាព។

ការអំពាវនាវឲ្យបញ្ឈប់វោហាសាស្ត្រដុតកម្តៅស្ថានការណ៍ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់អ្នកកាសែតថា ៖«ខ្ញុំព្រួយបារម្ភខ្លាំងណាស់ពីភាពតានតឹង និងការរំពឹងទុកបានកើនឡើងអំពីជម្លោះយោធាដ៏អាក្រក់នៅអឺរ៉ុប»។
«យើងគ្រាន់តែមិនអាចទទួលយកសូម្បីតែលទ្ធភាពនៃការប្រឈមមុខគ្នាដ៏មហន្តរាយបែបនេះ» លោកមានប្រសាសន៍ និងទទួចថា «គ្មានជម្រើសអ្វី ក្រៅពីការទូតឡើយ»។
លោក Guterres បានអំពាវនាវឲ្យភាគីទាំងអស់គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។
លោកបន្តថា ៖«ការបោះបង់ផ្លូវការទូតចោលដើម្បីប្រឈមមុខដាក់គ្នា មិនមែនជាជំហានលើផ្លូវដើរនោះទេ វាគឺជាការលោតចុះពីលើច្រាំងថ្មចោទទៅវិញ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


