ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជនហ្គាហ្សាភៀសខ្លួនជាថ្មី ដោយត្រឹមមួយសប្តាហ៍មានជាង១៤ម៉ឺននាក់
ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានបន្តរយៈពេលប្រាំបួនថ្ងៃជាប់គ្នាសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ ខណៈដែលអង្គការសហប្រជាជាតិ ថាមានមនុស្សជាង១៤ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែមីនានេះ។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៤២០០០ នាក់បានផ្លាស់ទីលំនៅដោយបង្ខំចាប់តាំងពីអ៊ីស្រាអែលបានបន្តសង្រ្គាមរបស់ខ្លួនម្ដងទៀតនៅលើតំបន់ហ្គាហ្សានៅថ្ងៃទី១៨ខែមីនា។ បើតាមភ្នាក់ងារនេះ មនុស្សជាច្រើននាក់កំពុងស្នាក់នៅតាមដងផ្លូវ ហើយត្រូវការអាហារ ទឹកស្អាត និងទីជម្រកជាចាំបាច់។
ក្នុងរយៈពេល១៤ម៉ោង ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩នាក់ រួមទាំងកុមារនិង១២៤នាក់ បានរងរបួសនៅទូទាំងតំបន់ហ្គាហ្សា។ ការវាយប្រហារត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ហ្គាហ្សារួមទាំងនៅភាគខាងជើងនៃតំបន់ Jabalia ព្រមទាំងតំបន់ Khan Younis និង Rafah។ យោងតាម OCHA របស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ទៀតត្រៀមជម្លៀសផងដែរ។

លើសពីចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិត OCHA បាននិយាយថា យ៉ាងហោចណាស់បុគ្គលិកជំនួយ៨នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានបន្តសង្គ្រាមកាលពីសប្តាហ៍មុន ដែលនាំឱ្យចំនួនមនុស្សសរុបដែលត្រូវបានសម្លាប់ចាប់តាំងពីការរំលោភបទឈប់បាញ់កើនដល់៣៩៩នាក់។
ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមឡើងវិញ យោធារបស់ខ្លួនបានចេញសេចក្តីជូនដំណឹងចំនួន៦លើក ដោយដាក់ប្រហែល១៥ភាគរយនៃតំបន់ហ្គាហ្សាស្ថិតនៅក្រោមការជម្លៀសខ្លួន។ ស្របពេលជាមួយគ្នានេះជំនួយមនុស្សធម៌ក៏កំពុងខ្វះខាតយ៉ាងខ្លាំងដោយប្រព័ន្ធទឹកដែលនៅសេសសល់របស់ហ្គាហ្សាស្ថិតក្នុងគ្រោះថ្នាក់ ហើយនឹងដួលរលំទាំងស្រុង ប្រសិនបើការផ្គត់ផ្គង់ប្រេងឥន្ធនៈអស់ ខណៈការបិទផ្លូវដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែលបានឈានដល់ថ្ងៃទី២៥មីនា៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


