ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក
ប្រទេសអ៊ីរ៉ង់បានព្រមានដល់គូសត្រូវថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនកំពុងឃ្លាំមើលនិងស្វាគមន៍ចលនារបស់កងកម្លាំងបរទេសនៅលើប្រទេសនេះ។
យោងតាមមេបញ្ជាការរងនៃទីស្នាក់ការកណ្តាលការពារដែនអាកាស Khatam al-Anbia លោកឧត្តមសេនីយ៍ឯក Qadir Rahimzadeh បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកគឺស្ថិតក្នុងចំណោមការគំរាមកំហែងដែលកំពុងត្រូវបានតាមដានដោយកងទ័ពអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន AMN News បានឲ្យដឹងថា លោក Rahimzadeh បាននិយាយថា “រាល់ចលនារបស់កងកម្លាំងបរទេសទាំងអស់នៅក្នុងតំបន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែក B-52 ផងដែរ ត្រូវបានត្រួតពិនិត្យក្នុងរយៈចម្ងាយជាង១៥០គីឡូម៉ែត្រពីព្រំដែនអាកាសរបស់ប្រទេសនៅឈូងសមុទ្រពែក្សភាគខាងត្បូង។ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានតាមដានចលនារបស់ពួកគេគ្រប់ពេលវេលា”។
លោកឧត្តមសេនីយ៍ឯកបានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានព័ត៌មាននៅថ្ងៃមុននេះថា យោធាសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួនពីរគ្រឿងទៅកាន់ឈូងសមុទ្រពែក្ស។

មន្ត្រីយោធាបាននិយាយថា បេសកកម្មបង្ហាញសាច់ដុំនេះគឺមានចេតនាកំញើញដល់អ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការវាយប្រហារប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។
បេសកកម្មនេះបានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនខួបមួយឆ្នាំក្នុងខែមករានៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោកឧត្តមសេនីយ៍ឯក Qassim Suleimani។

ភាពតានតឹងក្នុងតំបន់បានកើនឡើងខ្ពស់នៅខែនេះបន្ទាប់ពីមរណភាពរបស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh នៅជិតរដ្ឋធានីតេអេរ៉ង់កាលពីថ្ងៃទី២៩ខែវិច្ឆិកា។
ប្រទេសអ៊ីរ៉ង់អះអាងថា លោក Fakhrizadeh ត្រូវបានសម្លាប់នៅក្នុងការធ្វើឃាតមួយដែលធ្វើឡើងដោយអ៊ីស្រាអែល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ
ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ