ព័ត៌មានអន្ដរជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដនៅអាមេរិកចាប់ផ្តើមហើយ
គិលានុប្បដ្ឋាយិកាប្រចាំផ្នែកសង្គ្រោះបន្ទាន់ក្រុងញូវយ៉កនៅថ្ងៃអង្គារនេះបានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាមេរិកដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩។

បង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE, វ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។
នៅយប់ថ្ងៃចន្ទ វ៉ាក់សាំងត្រូវបានដឹកជញ្ជូនទៅស្ទើរតែទាំងអស់នៃទីតាំងចែកចាយចំនួន១៤៥កន្លែងក្នុងសហរដ្ឋអាមេរិក។

ការមកដល់របស់វ៉ាក់សាំងនេះបានផ្តល់នូវភាពធូរស្បើយខ្លះស្របពេលប្រទេសនេះបានបាត់បង់ជីវិតមនុស្សប្រមាណ៣០០,០០០នាក់ដោយសារជំងឺកូវីដ១៩។ ករណីឆ្លងជាង១៦លានករណីត្រូវបានកត់ត្រានៅសហរដ្ឋអាមេរិក។
ដំណើរការនៃការដឹកជញ្ជូនវ៉ាក់សាំងចំនួន២.៩លានដូសដំបូងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យពោលគឺក្នុងរយៈពេលទើបតែ១១ខែប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបានរាយការណ៍ករណីដំបូងនៃជំងឺនេះ។

វ៉ាក់សាំងដំបូងត្រូវបានចាក់ឲ្យអ្នកជំនាញថែទាំសុខភាពនិងអ្នករស់នៅមណ្ឌលថែទាំខណៈកម្មករចាំបាច់ មនុស្សចាស់និងបុគ្គលដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃគឺទទួលបាននាពេលបន្តបន្ទាប់។
វានឹងចំណាយពេលច្រើនខែមុនពេលការចាក់វ៉ាក់សាំងដល់សាធារណជនទូទៅមានភាពកាន់តែទូលំទូលាយហើយមន្រ្តីសុខាភិបាលបានធ្វើការព្រមានដល់ជនជាតិអាមេរិកឲ្យបន្តការយកចិត្តទុកដាក់ចំពោះវិធានការគម្លាតសង្គមនិងការពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងវីរុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិកចាប់ផ្តើមប្រតិបត្តិការចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ទ្រង់ទ្រាយធំ (មានវីដេអូ)
ចុចអាន៖ សហរដ្ឋអាមេរិកនឹងចាក់វ៉ាក់សាំងមន្ត្រីជាន់ខ្ពស់សេតវិមានមុនសាធារណជន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


