ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្វើចត្តាឡីស័កលើកទីបី ក្រោយសង្ស័យឆ្លងកូវីដ
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា លោក Benjamin Netanyahu គឺស្ថិតនៅក្នុងការធ្វើចត្តាឡីស័កជាថ្មីម្តងទៀត បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
លោក Netanyahu នឹងធ្វើចត្តាឡីស័កហូតដល់ថ្ងៃសុក្រ បន្ទាប់ពីមានទំនាក់ទំនងជាមួយប្រធានតុលាការកំពូលរបស់គណបក្ស Likud លោក Michael Kleiner កាលពីសប្តាហ៍មុន ខណៈដែលលោក Kleiner បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះលោកនាយករដ្ឋមន្រ្តីក៏បានធ្វើតេស្តអវិជ្ជមានចំនួន ២ ដងរួចមកហើយផងដែរកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ប៉ុន្តែយោងតាមការណែនាំស្តីពីមេរោគនេះលោកត្រូវតែធ្វើចត្តាឡីស័ករហូតដល់ថ្ងៃសុក្រ ។
នេះជាលើកទី ៣ ហើយដែលលោកនាយករដ្ឋមន្រ្តីបានធ្វើចត្តាឡីស័កដោយសារតែជំងឺកូវីដ ១៩ ប៉ុន្តែរហូតមកដល់ពេលនេះលោកមិនបានឆ្លងវីរុសនេះនោះទេ ។
អ៊ីស្រាអែលបានឃើញមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ ១៩ ក្នុងខែធ្នូ បន្ទាប់ពីប្រទេសនេះបានយកឈ្នះវីរុសអាក្រក់បំផុតក្នុងខែកញ្ញា និងតុលា ខណៈកាលពីថ្ងៃចន្ទអាជ្ញាធរបានចុះបញ្ជីការឆ្លងថ្មីចំនួន ១,១១៧ នាក់ និងមានអ្នកស្លាប់ថ្មី ៤ នាក់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអ៊ីស្រាអែលមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៦០,២៩៧ ករណី និងមានអ្នកស្លាប់ចំនួន ៣,០០៤ នាក់ ។
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ