ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរងការគំរាមធ្វើឃាត ខណៈរដ្ឋមន្ត្រីការពារជាតិសង្ស័យកើតពីខាងក្នុងប្រទេស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលកំពុងដឹកនាំសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជាច្រើនដែលគាំទ្រដោយអ៊ីរ៉ង់ និងមានការប្រឆាំងនៅក្នុងស្រុកផងនោះ បានរងការគំរាមធ្វើឃាតជាថ្មីម្តងទៀត។

មន្ត្រីកំពូលៗរបស់អ៊ីស្រាអែលបានចេញមុខប្រកាសបន្តបន្ទាប់អំពីឧបទ្ទវហេតុនៃការគប់គ្រាប់បែកចូលសួនច្បារក្នុងបរិវេណផ្ទះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកា ដោយហាក់បង្ហាញពីចេតនារបស់អ្នកក្នុងប្រទេស។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ គ្រាប់បែកពីរគ្រាប់ត្រូវបានបាញ់សំដៅទៅផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្រុង Caesarea ភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៦ខែវិច្ឆិកា ហើយបានធ្លាក់ចូលក្នុងសួនច្បារ ប៉ុន្តែរហូតដល់ពេលនេះ គ្មានក្រុមអមិត្តណាមួយរបស់អ៊ីស្រាអែលប្រកាសទទួលខុសត្រូវឡើយ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថាឧប្បត្តិហេតុបានឆ្លងកាត់ «បន្ទាត់ក្រហមទាំងអស់» នៅក្នុងការប្រកាសតាមបណ្តាញសង្គម X នៅថ្ងៃទី១៧ខែវិច្ឆិកា។
លោកបាននិយាយថា៖ «វាមិនអាចទៅរួចទេសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលរងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលជាបរិវារអ៊ីរ៉ង់ដែលព្យាយាមធ្វើឃាតរូបលោក ឲ្យឱ្យក្លាយជាការគំរាមកំហែងដូចគ្នាពីក្នុងប្រទេស»។
លោកក៏បានអំពាវនាវឲ្យស្ថាប័នសន្តិសុខ និងតុលាការចាត់វិធានការចាំបាច់។
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានថ្កោលទោសឧប្បត្តិហេតុនេះនៅក្នុងការបង្ហោះនៅលើគេហទំព័រ X ហើយបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ក៏បាននិយាយនៅលើ X ថា៖«ការញុះញង់ប្រឆាំងនឹងនាយករដ្ឋមន្រ្តី Benjamin Netanyahu ឆ្លងកាត់ខ្សែទាំងអស់។ ការគប់គ្រាប់បែកចូលផ្ទះគាត់យប់នេះកំពុងឆ្លងកាត់ខ្សែក្រហមមួយទៀត»។
កាលពីខែតុលា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រីនៅ Caesarea ដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នៅភាគខាងជើង កងកម្លាំងអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារជាមួយក្រុមហេសបូឡាប្រដាប់អាវុធរបស់ប្រទេសលីបង់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ មិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះឧប្បត្តិហេតុថ្ងៃទី១៦ខែវិច្ឆិកានោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


