ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ផ្ដល់ផ្ទះថ្មីសន្លាងដល់អ្នកព័ត៌មានជើងចាស់
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្តល់រង្វាន់ដល់អ្នកអានព័ត៌មានទូរទស្សន៍រដ្ឋជើងចាស់មួយរូប និងអ្នកគាំទ្រផ្សេងទៀតជាមួយនឹងផ្ទះថ្មីសម្រាប់ការរួមចំណែករបស់ពួកគេក្នុងការលើកស្ទួយប្រទេស ។

កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក គីម ក៏បានចូលរួមក្នុងពិធីសម្ពោធផ្ទះនៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃពុធ ហើយផ្ទះទាំងនោះត្រូវគេដឹងថា រចនាឡើងដោយមេអ្នកដឹកនាំរូបនេះផ្ទាល់តែម្ដង ។
ទន្ទឹមនោះ កាសែត Rodong Sinmun ក៏បានបង្ហាញរូបថតរបស់លោក គីម និងពិធីការិនីទូរទស្សន៍លោកស្រី Ri Chun Hi កាន់ដៃគ្នានៅខាងក្នុងផ្ទះថ្មីនោះផងដែរ ។

បន្ថែមពីនេះលោក គីម ធ្លាប់បានសរសើរលោកស្រីអស់រយៈពេលជាង ៥០ ឆ្នាំនៃការងារកាន់មីក្រូហ្វូនមួយនេះ ហើយបានហៅលោកស្រីថាជាទ្រព្យសម្បត្តិជាតិ ។
លោកស្រី Ri ក៏បានផ្តល់ព័ត៌មានសំខាន់ៗនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងសកម្មភាពរបស់មេដឹកនាំប្រទេសផងដែរ ជាពិសេសលោកស្រីបានប្រកាសពីការស្លាប់ឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល និងជីតា គីម អ៊ីលសុង ហើយលោកស្រីក៏បានអានរបាយការណ៍ព័ត៌មានអំពីសកម្មភាពអភិវឌ្ឍនុយក្លេអ៊ែ និងមីស៊ីលរបស់ប្រទេសផងដែរ ។

គួរបញ្ជាក់ថា ការបញ្ចប់ការសាងសង់ផ្ទះថ្មីនេះធ្វើឡើងនៅមុនខួបគម្រប់ ១១០ ឆ្នាំនៃថ្ងៃកំណើតរបស់ស្ថាបនិកប្រទេសគឺលោក គីម អ៊ីលសុង នៅថ្ងៃសុក្រស្អែកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


