ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងបុករថយន្តដឹកសាំងនៅឥណ្ឌា ស្លាប់និងរបួសមនុស្សជាង៣០នាក់
ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច៧នាក់ត្រូវស្លាប់និង២៥នាក់ផ្សេងទៀតរងរបួសនៅថ្ងៃពុធនេះនៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបុកជាមួយរថយន្តដឹកសាំងក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

គ្រោះថ្នាក់នេះបានកើតឡើងក្នុងតំបន់ Dhanari នៃស្រុក Sambhal ដែលមានចម្ងាយប្រហែល៣៧៤គីឡូម៉ែត្រភាគពាយព្យទីក្រុង Lucknow រដ្ឋ Uttar Pradesh។
មន្រ្តីប៉ូលិសជាន់ខ្ពស់លោក Chakresh Mishra បាននិយាយថា “នៅថ្ងៃនេះ រថយន្តក្រុងបានបុកគ្នាជាមួយរថយន្តដឹកសាំងនៅលើផ្លូវ Agra-Moradabad ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់និង២៥នាក់ផ្សេងទៀតរងរបួស។ ដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នករងរបួស ចំនួនអ្នកស្លាប់អាចកើនឡើងជាបន្តទៀត”។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំងពីរនេះត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីមានអ័ព្ទដ៏ក្រាស់នៅក្នុងតំបន់ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ
ចុចអាន៖ ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ