ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តកំពូលរបស់រុស្ស៊ីថា កម្លាំងរុស្ស៊ីនឹងយកបានទីក្រុង Mariupol ថ្ងៃព្រហស្បតិ៍នេះ
សម្ព័ន្ធមិត្តកំពូលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា កងទ័ពរុស្ស៊ីនឹងដណ្តើមកាន់កាប់បានតំបន់សំខាន់ចុងក្រោយដែលវាយប្រហារគ្នាខ្លាំងគឺទីក្រុង Mariupol ត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំកិច្ចចរចាពិសេសដើម្បីជម្លៀសកងទ័ព និងជនស៊ីវិលចេញពីទីនោះ។
Mariupol ជាទីក្រុងធំជាងគេបំផុតដែលនឹងត្រូវបានដណ្តើមកាន់កាប់បានដោយកងទ័ពរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរយៈពេល៨សប្តាហ៍ហើយ។ អ្នកវិភាគផ្នែកយោធាបានគិតថា ការវាយប្រហារនឹងនៅយូរអង្វែងទៀតដែលនឹងឃើញប្រជាជនជាង៥លាននាក់ភៀសខ្លួន។

«មុនពេលអាហារថ្ងៃត្រង់ ឬក្រោយពេលអាហារថ្ងៃត្រង់នេះ Azovstal នឹងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងដោយកម្លាំងទ័ពរបស់សហព័ន្ធរុស្ស៊ី»។ នេះជាសំដីរបស់លោក Ramzan Kadyrov ប្រធានសាធារណរដ្ឋ Chechnya របស់រុស្ស៊ី ដែលកម្លាំងទ័ពរបស់ខ្លួនបានកំពុងប្រយុទ្ធនៅអ៊ុយក្រែន។
យោងតាមសាក្សីបានប្រាប់ Reuters ថា ជនស៊ីវិលតិចតួចប៉ុណ្ណោះដែលអាចចាកចេញបានពីតំបន់កំពង់ផែយុទ្ធសាស្ត្រកាលពីថ្ងៃពុធ តាមរថយន្តក្រុងខ្នាតតូច។
មេបញ្ជាការកងទ័ពម៉ារីនអ៊ុយក្រែន លោក Serhiy Volny បាននិយាយថា អ្នកប្រយុទ្ធនៅកន្លែងធ្វើដែកប្រហែលជាមិនអាចទប់ទល់បានយូរជាងនេះទៀតទេ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា តាមការប៉ាន់ស្មាន ជនស៊ីវិល១០០០នាក់កំពុងជ្រកនៅទីនោះ។
អ្នកចរចាលោក Mykhailo Podolyak បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គមថា ៖«អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចចរចាជុំពិសេសដោយគ្មានលក្ខខណ្ឌមុនដើម្បីសង្គ្រោះមនុស្សរបស់យើង កងវរសេនាតូច ទាហាន ជនស៊ីវិល កុមារ អ្នករស់ និងអ្នករបួស»។
ទីក្រុងកៀវបានស្នើដោះដូរអ្នកទោសសង្គ្រាមរុស្ស៊ីសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពរបស់ជនស៊ីវិល និងទាហានដែលជាប់ខាងក្នុង។ វាមិនច្បាស់ទេថា រុស្ស៊ីបានឆ្លើយចំពោះការស្នើការចរចាពិសេសនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


