Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន​​វាយ​​ប្រហារ​​ការ​​ដឹក​​ជញ្ជូន​​អាវុធ​​របស់ ណាតូ​​នៅ​​អ៊ុយក្រែន​

បានផុស

នៅ

ប្រទេសរុស្ស៊ី​បាន​ព្រមាន​វាយ​ប្រហារ​លើ​​ការ​ដឹក​ជញ្ជូន​គ្រឿង​សព្វា​វុធ​របស់​​អង្គការ​ណាតូ នៅ​​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​មាន​សង្គ្រាម​។

លោក Sergei Shoigu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​ទី​ភ្នាក់​ងារ​សារព័ត៌មាន RIA បាន​ស្រង់​សំដី​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា យោធា​រុស្ស៊ី​នឹង​​ពិចារណា​លើ​ការ​ដឹក​ជញ្ជូន​​អាវុធ​របស់​អង្គការ​ណាតូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជា​គោល​ដៅវាយ​ប្រហារ។

លោករដ្ឋ​មន្ត្រី Shoigu ក៏​​បាន​​ឲ្យ​ដឹង​ដែរ​ថា កង​ទ័ព​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​រោង​ចក្រ​ដែក Azovstal ដ៏​ធំ​ទូលាយ​ក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន​​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ការ​បិទ​ផ្លូវ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​បញ្ជា​ឲ្យ​បិទយ៉ាង​សកម្ម។​

អង្គការ​ណាតូ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​​ពី​ប្រទេស​លោក​ខាង​លិច​បាន​​​កំពុង​​ដឹក​ជញ្ជូន​​គ្រឿង​សព្វាវុធស្ទើរ​រាល់​​ថ្ងៃ​ដូច​ជា កាំភ្លើង​ធំ រថក្រោះ រថ​ពាស​ដែក អាវុធ​ប្រឆាំង​យន្តហោះ អាវុធ​ប្រឆាំង​រថក្រោះ និង​គ្រាប់​រំសេវ​ជា​ច្រើន ឆ្លង​កាត់​ប្រទេស​ផ្សេង​មុន​ពេល​ឆ្លង​ព្រំ​ដែន​ចូល​អ៊ុយក្រែ។ បន្ទាប់​មក​ពួក​គេ​ដឹក​អាវុធ​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន​​យក​ទៅ​​ឲ្យកង​កម្លាំង​ទាហាន​អ៊ុយក្រែន​ដែល​នឹង​អាច​ក្លាយ​ជា​ការ​គោល​ដៅ​វាយ​ប្រហារ​របស់​រុស្ស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម