Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ Zelenskiy​ ​ថា​ ការ​​វាយ​​ប្រហារ​​របស់​​រុស្ស៊ី​បំផ្លាញ​​មន្ទីរ​​ពេទ្យ​​ជិត​​៤០០​​កន្លែង

បានផុស

នៅ

ការ​វាយ​ប្រហារ​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​បាន​ផ្លិច​បំផ្លាញ​មន្ទីរ​ពេទ្យ និង​មណ្ឌល​សុខភាព​រាប់​រយ​កន្លែង​ដែល​បន្សល់​ទុក​វេជ្ជបណ្ឌិត និង​ក្រុម​គ្រូពេទ្យ​គ្មាន​​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក ឬ​កវះ​កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​លើក​ឡើង​ថា កន្លែងជាច្រើនខ្វះខាត​ សូម្បីតែថ្នាំអង់ទីប៊ីយោទិចជាមូលដ្ឋាននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលជាសមរភូមិប្រយុទ្ធដ៏​ខ្លាំង។

«ប្រសិន​បើ​អ្នក​ពិចារណា គ្រាន់​តែ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​វេជ្ជសាស្ត្រ គិត​ត្រឹម​ថ្ងៃ​នេះ កម្លាំង​ទ័ព​រុស្ស៊ី​បាន​វាយ​កម្ចេច ឬ​ធ្វើ​ឲ្យ​ខូច​ខាតគ្រឹះ​ស្ថាន​ថែទាំ​សុខភាព​ជិត​៤០០​កន្លែង មាន​ដូច​ជា​មន្ទីរ​ពេទ្យ​ គ្លីនិក មណ្ឌល​សុខភាព​ជា​ដើម»។ លោក  Zelenskiy បាន​និយាយ​ក្នុង​វីដេអូ​សុន្ទរកថា​មួយ​ទៅ​កាន់​ក្រុម​​សប្បុរស​ធម៌​វេជ្ជសាស្ត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​បន្ថែម​​ថា នៅ​ក្នុងតំបន់​ដែល​កង​កម្លាំង​រុស្ស៊ី​គ្រប់​គ្រង ស្ថានភាព​​គឺ​មហន្តរាយ។ លោក​បន្ត​ថា នៅ​ក្នុងតំបន់​ដែល​កង​កម្លាំង​រុស្ស៊ី​គ្រប់​គ្រង ស្ថានភាព​​គឺ​មហន្តរាយ។លោក​បន្ត​ថា នៅ​ក្នុងតំបន់​ដែល​កង​កម្លាំង​រុស្ស៊ី​គ្រប់​គ្រង ស្ថានភាព​​គឺ​មហន្តរាយ។

លោក​បន្ត​ថា ៖«ចំនួន​​គឺ​ជា​ការ​ខ្វះ​ខាតវេជ្ជសាស្ត្រ​ទាំង​ស្រុង​សម្រាប់​អ្នក​ជំងឺ​មហារីក។ វា​ពិត​ជា​លំបាក​​ខ្លាំង​ណាស់ ឬកង្វះអាំងស៊ុយលីនពេញលេញសម្រាប់ជំងឺទឹកនោមផ្អែម។ មិន​អាច​ធ្វើ​ការ​វះ​កាត់​បាន​ទេ។ ថ្នាំ​ផ្សះ​ក៏​ខ្វះ​ខ្លាំង​ដែរ»។

នៅក្នុង​សកម្មភាព​នៃ​​ការ​វាយ​ប្រហារ​​ដែល​ទទួល​រង​ការ​ថ្កោល​ទោស​ខ្លាំង​បំផុត​នៅ​ក្នុង​សង្គ្រាម​នេះ គឺ​មាន​មន្ទីរ​ពេទ្យ​សម្ភព​មួយត្រូវ​បាន​បំផ្លាញ​ទាំង​អស់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា នៅ​ទី​ក្រុង​វាយ​ប្រហារ​ខ្លាំង Mariupol។ រុស្ស៊ី​បាន​ចោទ​ប្រកាន់​ថា  រូប​ភាព​​​នៃ​ការ​វាយ​ប្រហារ​គឺ​​ត្រូវ​បាន​រៀប​ចំ​ឡើង និង​និយាយ​ថា ទី​តាំង​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​របស់​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន។

វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា ប្រតិបត្តិការ​យោធា​របស់​ខ្លួន​មាន​គោល​លើ​តែ​យោធា​ ឬ​ទី​តាំង​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ ហើយ​មិន​មាន​គោល​ដៅ​លើ​ជន​ស៊ីវិល​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម