Connect with us

ព័ត៌មានអន្ដរជាតិ

ម្នាក់ទៀតហើយ មានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដនៅអាមេរិក

បានផុស

នៅ

មន្ត្រីសុខាភិបាលនៅ Alaska បានរាយការណ៍ថា បុគ្គលិកថែទាំសុខភាពទី២មានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យក្នុងតំបន់ Bartlett និយាយថា បុគ្គលិកទាំងពីរនាក់បានបង្ហាញប្រតិកម្មប្រហែល១០នាទីបន្ទាប់ពីទទួលថ្នាំបង្ការហើយត្រូវបានគេព្យាបាល។ មនុស្សម្នាក់បានទទួលវ៉ាក់សាំងកាលពីថ្ងៃអង្គារហើយនឹងស្នាក់នៅក្នុងមន្ទីរពេទ្យមួយយប់ទៀតដោយស្ថិតក្រោមការតាមដានខណៈម្នាក់ទៀតដែលត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃពុធគឺបានជាសះស្បើយហើយ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលរដ្ឋ Alaska នៅតែអះអាងថា ខ្លួននឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេបន្ទាប់ពីរឿងនេះកើតឡើង។

គួរបញ្ជក់ថា បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska ទទួលរងប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃពុធ។

បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថាជាស្ត្រីវ័យកណ្តាលគឺមានប្រតិកម្មអាឡ័កស៊ីដូចជាមុខឡើងក្រហមនិងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម