ព័ត៌មានអន្ដរជាតិ
UN អំពាវនាវសុំជំនួយជួយប៉ាគីស្ថាន ខណៈទីក្រុង អ៊ីស្លាម៉ាបាដ ថាខ្លួន ត្រូវការថវិកាគ្មានកំណត់
កាលពីថ្ងៃសុក្រទី០៩ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវសុំឲ្យអន្តរជាតិជួយដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ ខណៈទីក្រុង អ៊ីស្លាម៉ាបាដ បានប៉ាន់ប្រមាណថា ការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់មានប្រហែល ៣០ពាន់លានដុល្លារ។

ភ្លៀងធ្លាក់រដូវមូសុងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត និងផ្ទាំងទឹកកករលាយនៅតំបន់ជួរភ្នំភាគខាងជើង បានបង្កជាទឹកជំនន់ ដែលបានហូរបោកបំផ្លាញផ្ទះ ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន សត្វចិញ្ចឹម និងដំណាំផ្សេងៗ ហើយបានសម្លាប់មនុស្សប្រហែល ១៤០០ នាក់។
តំបន់ដ៏ធំធេងរបស់ប្រទេសនេះ ត្រូវបានជន់លិច ហើយមនុស្សរាប់សែននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ រដ្ឋាភិបាលនិយាយថា ជីវិតមនុស្សជិត ៣៣ លាននាក់ ត្រូវបានរំខាន។ ទាំងរដ្ឋាភិបាល និងលោក Guterres បានស្តីបន្ទោសការជន់លិចនេះ ទៅលើបម្រែបម្រួលអាកាសធាតុ។

បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif ក្នុងអំឡុងដំណើរទស្សនកិច្ចប្រទេសប៉ាគីស្ថានរយៈពេល២ថ្ងៃ, លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានរួមមួយនៅក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិថា ប៉ាគីស្ថានត្រូវការជំនួយផ្នែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះតាមការប៉ាន់ប្រមាណដំបូង គឺមានការខាតបង់ប្រហែល ៣០ ពាន់លានដុល្លារ”។
ស្របពេលជាមួយគ្នានោះដែរ លោក Sharif បាននិយាយថា “ប៉ាគីស្ថាន ត្រូវការថវិកាគ្មានកំណត់ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តាររបស់ខ្លួន។ ប្រទេសនេះនឹងនៅតែមានបញ្ហា ដរាបណាប្រទេសនេះមិនទទួលបានជំនួយអន្តរជាតិគ្រប់គ្រាន់ទេនោះ”។

UN បានចាប់ផ្តើមការអំពាវនាវសុំជំនួយចំនួន ១៦០ លានដុល្លារអាមេរិក ដើម្បីជួយប៉ាគីស្ថានទប់ទល់នឹងគ្រោះមហន្តរាយនេះ។
គួរបញ្ជាក់ថា ក្នុងខែកក្កដា និងសីហា ប្រទេសប៉ាគីស្ថានបានកត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ ៣៩១ មិល្លីម៉ែត្រ ពោលគឺលើសកម្រិតមធ្យមក្នុងរយៈពេលជាង៣០ឆ្នាំ ដល់ទៅ១៩០%ឯណោះ។ ខេត្ត Sindh ភាគខាងត្បូង ត្រូវបានគ្របដណ្តប់ដោយទឹក ខណៈភ្លៀងធ្លាក់ខ្លាំងជាងកម្រិតមធ្យម ៤៦៦%៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


