ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រកាសចាប់ផ្តើមឡើងវិញ នូវសមយុទ្ធជម្លៀសប្រជាជន ករណីផ្ទុះមីស៊ីល
ប្រទេសជប៉ុន នឹងចាប់ផ្តើមធ្វើសមយុទ្ធជម្លៀសប្រជាជនឡើងវិញ នៅចុងខែនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារដោយមីស៊ីលផ្លោងដែលអាចកើតមាន បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។

សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងក្រុងចំនួន១០នៃខេត្តចំនួន៨ រួមទាំងហុកកៃដូ និងអូគីណាវ៉ាផងដែរ បន្ទាប់ពីផ្អាកចាប់តាំងពីខែមិថុនាឆ្នាំ២០១៨មក។
ប្រទេសជប៉ុន បានធ្វើសមយុទ្ធជម្លៀសក្នុងករណីមានការបាញ់មីស៊ីល នៅក្រុងចំនួន២៩ ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩ ប៉ុន្តែបានបញ្ឈប់វិញ ក្រោយទទួលស្គាល់អំពីការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅក្នុងខែមិថុនា ឆ្នាំ ២០១៨។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីខែមេសាឆ្នាំនេះថា “យើងនឹងពិចារណាឡើងវិញអំពីសមយុទ្ធជម្លៀស ដោយហេតុថា មីស៊ីលផ្លោងត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើងញឹកញាប់ណាស់ក្នុងឆ្នាំនេះ”។
រដ្ឋាភិបាលកណ្តាលបានពិភាក្សាអំពីកាលវិភាគ និងព័ត៌មានលម្អិតផ្សេងទៀតជាមួយរដ្ឋាភិបាលក្នុងតំបន់។

ក្នុងខែនេះ សមយុទ្ធជម្លៀសនឹងធ្វើឡើងក្នុងទីក្រុង Uozu នៃខេត្ត Toyama នៅថ្ងៃទី ២២ ខែកញ្ញា និងក្នុងទីក្រុង Tonosho នៃខេត្ត Kagawa នៅថ្ងៃបន្ទាប់។
ក្នុងអំឡុងពេលសមយុទ្ធជម្លៀស ព័ត៌មានអំពីមីស៊ីល និងកន្លែងដែលគេព្យាករថា មីស៊ីលនឹងធ្លាក់ ត្រូវបានផ្ញើទៅពលរដ្ឋតាមរយៈប្រព័ន្ធព្រមាន J-Alert ទូទាំងប្រទេស និងបណ្តាញព័ត៌មានគ្រាអាសន្ន Em-Net៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Japan Times
ចុចអាន៖ ជប៉ុន ចង់បានមីស៊ីល ដែលអាចបាញ់ដល់ ចិនដីគោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


