ព័ត៌មានអន្ដរជាតិ
ជប៉ុន ចង់បានមីស៊ីល ដែលអាចបាញ់ដល់ ចិនដីគោក (មានវីដេអូ)
រដ្ឋាភិបាលជប៉ុន ចង់ពង្រីករយៈចម្ងាយនៃមីស៊ីល បាញ់ចេញពីដី Type 12 របស់ខ្លួនយ៉ាងហោចណាស់ ១០០០ គីឡូម៉ែត្រ ហើយកែប្រែវាឲ្យអាចបាញ់ចេញពីនាវា និងយន្តហោះបាន ថែមទាំងអាចវាយប្រហារ ដល់គោលដៅដីគោកនៅប្រទេសចិនបានទៀត។

ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល, កាសែតជប៉ុន Yomiuri បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី២១ខែសីហាថា មីស៊ីល Version ថ្មីដែលអាចបាញ់ចេញពីដីគោកកាន់តែល្អប្រសើរ ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់ លឿនជាងការគ្រោងទុក២ឆ្នាំ។
កាសែតនេះអះអាងថា នៅទីបំផុត ទីក្រុងតូក្យូចង់ឲ្យមីស៊ីលរយៈចម្ងាយឆ្ងាយជាង១០០០ គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រជុំកោះ Nansei។ ផែនការមីស៊ីលនេះ ជាផ្នែកនៃអ្វីដែលកាសែតហៅថា “គំនិតផ្តួចផ្តើមភាពអាសន្នរបស់តៃវ៉ាន់”។

តាមសេចក្តីរាយការណ៍កាលពីខែធ្នូឆ្នាំមុន កងកម្លាំងស្វ័យការពារជប៉ុន (SDF) និងយោធាអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតមូលដ្ឋានវាយប្រហារលើប្រជុំកោះ Nansei ក្នុងករណីមានភាពអាសន្ន បើជម្លោះរវាងតៃវ៉ាន់ និងទីក្រុងប៉េកាំងផ្ទុះឡើង។
នៅពេលនោះ មន្ត្រីទីក្រុងតូក្យូនិយាយថា ប្រសិនបើត្រូវបានអនុម័តមែននោះ ផែនការនេះនឹងអនុញ្ញាតឲ្យទាហានម៉ារីនអាមេរិក ឈរជើងនៅលើប្រជុំកោះ Nansei ហើយ SDF នឹងផ្តល់ការគាំទ្រក្នុងទម្រង់ជាទាហានបន្ថែម ប្រសិនបើមានការគំរាមកំហែងផ្នែកយោធាជាក់ស្តែងចំពោះតៃវ៉ាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hans India
ចុចអាន៖ កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


