Connect with us

ព័ត៌មានអន្ដរជាតិ

ឈឺ កជាងមួយឆ្នាំ ពេលទៅពិនិត្យឃើញរឿងមិននឹកស្មានដល់ (មានវីដេអូ)

បានផុស

នៅ

គ្រូពេទ្យបានយកឈ្លើងជញ្ជក់ឈាមចេញពីបំពង់ខ្យល់របស់ក្មេងប្រុសតូចម្នាក់បន្ទាប់ពីរូបគេឈឺបំពង់កអស់រយៈពេលជាងមួយឆ្នាំមកហើយ។

ក្មេងប្រុសអាយុ៥ឆ្នាំមកពីទីក្រុង Lincang ភាគខាងត្បូងប្រទេសចិនបានត្អូញត្អែរអំពីការឈឺបំពង់ករ៉ាំរ៉ៃ ដកដង្ហើមខ្លីនិងស្រមុកខ្លាំងនៅពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលទទួលការព្យាបាលលើកចុងក្រោយនៅមន្ទីរពេទ្យក្នុងតំបន់មួយ គ្រូពេទ្យបានរកឃើញឈ្លើងនៅជាប់ក្នុងបំពង់ករបស់ក្មេងប្រុសនោះ។

វីដេអូនៅខាងក្នុងបន្ទប់វះកាត់បានបង្ហាញវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យស៊កឧបករណ៍មួយចូលក្នុងបំពង់ករបស់ក្មេងប្រុសមុនពេលពួកគេដកឈ្លើងប្រវែងជាង៧សង់ទីម៉ែត្រចេញ។

ប៉ារ៉ាស៊ីតមានជីវិតនេះត្រូវបានគេឃើញមានចលនា ភ្លាមៗនៅពេលវាត្រូវបានយកចេញពីរាងកាយរបស់ក្មេងប្រុស។

វេជ្ជបណ្ឌិតបានណែនាំថា ឈ្លើងនេះប្រហែលជាចូលក្នុងបំពង់ខ្យល់របស់ក្មេងប្រុសដោយសារការផឹកទឹកមិនស្អាតហើយបានក្រើនរំលឹកដល់កុមារទាំងអស់កុំឲ្យផឹកទឹកកខ្វក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា វាកម្រណាស់សម្រាប់សត្វឈ្លើងដែលអាចរស់នៅក្នុងរាងកាយមនុស្សបានយូរបែបនេះ។

អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល៨០ភាគរយនៃជំងឺរបស់មនុស្សដូចជាជំងឺរលាកថ្លើមប្រភេទ A, ជំងឺគ្រុនស្វិតដៃជើងនិងអាសន្នរោគគឺបណ្តាលមកពីការផឹកទឹកកខ្វក់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម