Connect with us

ព័ត៌មានអន្ដរជាតិ

ទប់លែងឈ្នះ អង់គ្លេសត្រូវសម្រេចចិត្តថាទុកអ្នកណារស់ អ្នកណាស្លាប់

បានផុស

នៅ

សេវាកម្មសុខភាពជាតិ (NHS) អាចប្រឈមមុខនឹងភារកិច្ចគួរឲ្យរន្ធត់ពោលគឺត្រូវជ្រើសរើសថាតើអ្នកណាដែលត្រូវទទួលការព្យាបាលជួយសង្គ្រោះជីវិតចំពេលមន្ទីរទាំងឡាយកំពុងពោរពេញទៅដោយអ្នកជំងឺកូវីដដែលកាន់តែច្រើនឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមអ្នកពិគ្រោះយោបល់និងអ្នកឯកទេសខាងមន្ទីរពេទ្យ (HCSA) លោកស្រី Claudia Paoloni បានព្រមានថា NHS មិនមានគ្រែគ្រប់គ្រាន់ដើម្បីទប់ទល់នឹងករណីជំងឺកូវីដដែលកំពុងតែឡើងដល់កម្រិតកំពូលដូចដែលគេឃើញនៅក្នុងចក្រភពអង់គ្លេសនោះទេ។

វាបានកើតឡើងស្របពេលដែលមានសម្ពាធលើរដ្ឋាភិបាលក្នុងការដាក់មនុស្សរាប់លាននាក់បន្ថែមទៀតក្រោមការរឹតត្បិតតឹងរ៉ឹងបំផុតខណៈចក្រភពអង់គ្លេសមានការឆ្លងថ្មីចំនួន៥១,១៣៥ករណីនិងការស្លាប់ចំនួន៤១៤នាក់កាលពីម្សិលមិញ។

វេជ្ជបណ្ឌិត Paoloni បាននិយាយថា “NHS របស់យើងមិនមានគ្រែសម្រាប់ដោះស្រាយទេ។ តំបន់ខ្លះនឹងមានអ្នកជំងឺលើសលុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រសិនបើសមត្ថភាពដាក់ខ្យល់អុកស៊ីហ្សែនទប់ទល់លែងឈ្នះ ជម្រើសដ៏គួរឲ្យរន្ធត់នឹងត្រូវសម្រេចថា ទុកឲ្យអ្នកណាស្លាប់ អ្នកណារស់”។

លោកស្រីនិយាយថា ជម្រើសនឹងស្ថិតនៅតាមខ្សែបន្ទាត់របស់អ្នកដែលត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់និងអ្នកដែលទទួលបានការថែទាំមានកំណត់។

រឿងនេះបានកើតឡើងបន្ទាប់អាជ្ញាធរមូលដ្ឋានក្រុង Essex ប្រកាសពី “ឧប្បត្តិហេតុដ៏ធំមួយ” ខណៈចំនួនករណីឆ្លងវីរុសកូរ៉ូណាបានគំរាមកំហែងដល់សេវាសុខភាពនៅក្នុងស្រុក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម