Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Liz Truss កាន់តែក្រពុលមុខ ក្រោយរដ្ឋមន្ត្រីមួយរូបទៀត លាលែងពីតំណែង 

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី Suella Braverman បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃពុធទី១៩ខែតុលា បន្ទាប់ពីភាពចម្រូងចម្រាសបានកើតឡើង ជុំវិញការផ្ញើឯកសារផ្លូវការចេញពីអ៊ីមែលផ្ទាល់ខ្លួនរបស់លោកស្រី ដែលជាការរំលោភបច្ចេកទេស លើច្បាប់របស់រដ្ឋាភិបាល។

លោកស្រី Suella Braverman

លោកស្រីបាននិយាយនៅក្នុងលិខិតមួយ ផ្ញើទៅលោកស្រីនាយករដ្ឋមន្ត្រី Liz Truss ដែលបង្ហោះលើ Twitter ថា “ខ្ញុំបានធ្វើខុស ខ្ញុំទទួលខុសត្រូវ ខ្ញុំសូមលាលែងពីតំណែង”។

ក្រោយពេលលោកស្រី Braverman លាលែងពីតំណែង​, លោក Grant Shapps អតីតរដ្ឋមន្ត្រីដឹកជញ្ជូន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី។

លោកស្រី Liz Truss

លោកស្រី Braverman គឺជារដ្ឋមន្ត្រីជាន់ខ្ពស់ទីពីរ ដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីរបស់ លោកស្រី Truss ក្នុងរយៈពេលមួយសប្តាហ៍ ហើយត្រូវបានគេមើលឃើញថាជាសញ្ញាមួយផ្សេងទៀតដែលថា នាយករដ្ឋមន្ត្រីកំពុងតស៊ូដើម្បីបន្តកាន់អំណាច បន្ទាប់ពីទទួលបានតំណែងនេះ ត្រឹមតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Kwasi Kwarteng បានលាលែងពីតំណែង បន្ទាប់ពីមានការខឹងសម្បាចំពោះសំណើកាត់បន្ថយពន្ធ ដែលនាំឲ្យតម្លៃប្រាក់ផោនធ្លាក់ចុះ និងជំរុញឲ្យអតិផរណាកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៤០ឆ្នាំ។ លោកត្រូវបានជំនួសដោយលោក Jeremy Hunt៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ សមាជិកបក្សកាន់អំណាចអង់គ្លេស អំពាវនាវឲ្យលោកស្រី Liz Truss ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម