Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយចាក់វ៉ាក់សាំងកូវីដ គ្រូពេទ្យម៉ិកស៊ិកម្នាក់ប្រកាច់

បានផុស

នៅ

អាជ្ញាធរម៉ិកស៊ិកបាននិយាយថា ពួកគេកំពុងសិក្សាករណីរបស់គ្រូពេទ្យភេទស្រីអាយុ ៣២ ឆ្នាំម្នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech ។

គ្រូពេទ្យដែលមិនត្រូវបានបញ្ចេញឈ្មោះត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋមួយនៅភាគខាងជើងនៃរដ្ឋ Nuevo Leon បន្ទាប់ពីលោកស្រីមានអាការៈប្រកាច់ ពិបាកដកដង្ហើម និងឡើងកន្ទួលលើស្បែក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅយប់ថ្ងៃសៅរ៍ថា “ការធ្វើរោគវិនិច្ឆ័យដំបូងគឺជំងឺរលាកស្រោមខួរ ។ ជំងឺរលាកស្រោមខួរគឺជាការរលាកខួរក្បាល និងខួរឆ្អឹងខ្នង”។

ក្រសួងបានបន្ថែមថា គ្រូពេទ្យរូបនេះមានប្រវត្តិប្រតិកម្មអាឡ័កស៊ី ហើយបាននិយាយថាមិនមានភស្ដុតាងណាមួយពីការសាកល្បងព្យាបាលដែលថានរណាម្នាក់បានវិវត្តទៅជារលាកខួរក្បាល បន្ទាប់ពីការចាក់វ៉ាក់សាំងនោះទេ ។

ទន្ទឹមនោះក្រុមហ៊ុន Pfizer និង BioNTech មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ិកស៊ិកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៤៣៧,១៨៥ ករណី និងមានមនុស្សជាង ១២៦,៥០០ នាក់បានស្លាប់ ។ ប្រទេសនេះបានចាប់ផ្តើមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជុំដំបូងដល់បុគ្គលិកសុខាភិបាលកាលពីថ្ងៃទី ២៤ ធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ស្មានឆ្លងកូវីដ បុរសម្នាក់ ចង ក សម្លាប់ខ្លួនតែលទ្ធផលមិនអ៊ីចឹងឯណា

ចុចអាន ៖ មាន​ប្រទេស​១០​ហើយ ដែល​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​កូវីដ​របស់​ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម