ព័ត៌មានអន្ដរជាតិ
ឥណ្ឌាអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងកូវីដចំនួនពីរ
ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថាកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌាបានអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford និងវ៉ាក់សាំងកូវីដដែលបង្កើតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ។
យោងតាមសេចក្តីថ្លែងការណ៍ជាផ្លូវការបានឲ្យដឹងថា គណៈកម្មាធិការជំនាញប្រធានបទ (SEC) នៃអង្គភាពត្រួតពិនិត្យស្តង់ដារឱសថកណ្តាល (CDSCO) ដែលជាស្ថាប័និយតករឱសថរបស់ប្រទេសបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ដើម្បីពិភាក្សាលើសំណើរសុំការអនុម័តពីក្រុមហ៊ុនផលិតឱសថទាំងពីរ ក៏ដូចជាការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Cadila Healthcare ។

ទន្ទឹមនោះវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (SII) កំពុងផលិតវ៉ាក់សាំង Covishield ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ។
ចំណែកវ៉ាក់សាំង Covaxin ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech ក៏បានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ក្នុងការផលិតនេះ ។

បន្ថែមពីនេះគណៈកម្មាធិក៏បានផ្តល់ការអនុញ្ញាតសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ដល់ក្រុមហ៊ុន Cadila Healthcare ដែលមានមូលដ្ឋាននៅទីក្រុង Ahmedabad ដែលកំពុងបង្កើតវ៉ាក់សាំងនេះផងដែរ ។
ស្របពេលជាមួយគ្នានេះក្រុមមន្រ្តីនិយាយថា ការអនុម័តចុងក្រោយគឺអាស្រ័យលើអាជ្ញាធរត្រួតពិនិត្យឱសថរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វ៉ាក់សាំងកូវីដ Oxford/AstraZeneca ទៅដល់មន្ទីរពេទ្យចក្រភពអង់គ្លេស ត្រៀមចាក់ថ្ងៃស្អែក
ចុចអាន ៖ ចិនអះអាងពីទិន្នន័យប្រសិទ្ធភាពផ្សេងគ្នាសម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


