ព័ត៌មានអន្ដរជាតិ
នាំគ្នាចូលជ្រកភ្លៀង បែរជាបាក់ដំបូលអគារស្លាប់១៩នាក់
មនុស្សចំនួន១៩នាក់បានស្លាប់នៅពេលដំបូលកន្លែងបូជាសពមួយដែលពួកគេចូលជ្រកភ្លៀងបានបាក់នៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ។

លោកស្នងការរង Anita C Meshram បាននិយាថា ដំបូលប្រវែងជាង៣០ម៉ែត្ររបស់អគារក្នុងស្រុក Ghaziabad នៃរដ្ឋ Uttar Pradesh បានបាក់នៅពេលមនុស្សប្រហែល៤០នាក់កំពុងជ្រកភ្លៀង។
មនុស្ស១៩នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់អាចកើនឡើងខណៈអ្នកខ្លះមានរបួសធ្ងន់។

ប៉ូលិសនិយាយថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមគំនរបាក់បែកដើម្បីដឹងថាតើមានជនរងគ្រោះច្រើនទៀតដែរឬទេ។
លោក Meshram បាននិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះហើយស្វែងរកអ្នកដែលទទួលខុសត្រូវឲ្យបានឆាប់បំផុតមិនថាអ្នកសាងសង់ មន្ត្រីឬកម្មករនៃក្រុមប្រឹក្សាក្រុងនោះទេ”។
មូលហេតុនៃការបាក់នេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែអាជ្ញាធរគ្រោងនឹងស៊ើបអង្កេតពីគ្រោះថ្នាក់នេះ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


