Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស សម្រេចបិទប្រទេសរហូតដល់ពាក់កណ្តាលខែកុម្ភៈ

បានផុស

នៅ

មនុស្សគ្រប់រូបនៅប្រទេសអង់គ្លេសត្រូវតែស្នាក់នៅក្នុងផ្ទះលើកលែងតែហេតុផលដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះក្នុងអំឡុងពេលនៃការបិទប្រទេសដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ការបិទនេះត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈ។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលារៀននិងមហាវិទ្យាល័យទាំងអស់នឹងបិទចំពោះសិស្សនិស្សិតភាគច្រើនហើយប្តូរទៅជាការរៀនពីចម្ងាយវិញចាប់ពីថ្ងៃអង្គារទៅ។

លោក Boris Johnson បានព្រមានថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងក្លាយជាពេលវេលាពិបាកបំផុតចំពេលមានករណីកើនឡើងនិងចំនួនអ្នកជំងឺ។

លោកនិយាយថា អ្នកដែលស្ថិតក្នុងក្រុមអាទិភាពទាំងបួននឹងត្រូវផ្តល់ជូននូវវ៉ាក់សាំងដំបូងគេនៅត្រឹមពាក់កណ្តាលខែក្រោយ។

មុននេះ ប្រទេសស្កុតឡែនបានចេញបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះហើយចូលរួមជាមួយប្រទេសវែលស៍ក្នុងការបិទសាលាសម្រាប់សិស្សភាគច្រើន។

ថ្លែងពីវិមាន Downing Street លោក Johnson បាននិយាយថា រាល់វិធានការថ្មីៗនៅក្នុងប្រទេសអង់គ្លេសនឹងមានរយៈពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈដោយសារតែការរីករាលដាលនៃវីរុសថ្មីដែលកំពុងវាយប្រហារពាសពេញចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា លោកជឿជាក់ថាប្រទេសនេះកំពុងឈានដល់ “ដំណាក់កាលចុងក្រោយនៃការតស៊ូ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម