Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អ៊ីរ៉ង់ ទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្ម ទូទាំងប្រទេស

បានផុស

នៅ

ឧត្តមសេនីយ៍អ៊ីរ៉ង់ បានទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចលជុំវិញការតវ៉ាទូទាំងប្រទេស ដោយនេះជាការទទួលស្គាល់ ផ្លូវការលើកដំបូងអំពីការស្លាប់និងរបួស ក្នុងរយៈពេលពីរខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ គឺទាបជាងចំនួនអ្នកស្លាប់ ដែលត្រូវបានរាយការណ៍ដោយសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់។

ក្រុមសកម្មជននិយាយថា បាតុករ៤៥១នាក់ និងកងកម្លាំងសន្តិសុខ៦០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចលក្នុងខែកញ្ញា ហើយមនុស្សជាង ១៨០០០នាក់ ត្រូវបានឃុំខ្លួន។

ការតវ៉ាទូទាំងប្រទេស ត្រូវបានបង្កឡើងដោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសសីលធម៌ ប៉ុន្តែបាតុកម្មបានរាលដាលយ៉ាងឆាប់រហ័ស ទៅជាការអំពាវនាវឲ្យផ្ដួលរំលំរបបលទ្ធិឥស្លាម ដែលបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក។

ដកស្រង់សម្តីដោយគេហទំព័រមួយ លោកឧត្តមសេនីយ៍ Amir Ali Hajizadeh មេបញ្ជាការផ្នែកអាកាសយានិកនៃកងឆ្មាំបដិវត្តន៍ប៉ារ៉ា បាននិយាយថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់រួមទាំងកងកម្លាំងសន្តិសុខផងដែរ។

លោកឧត្តមសេនីយ៍ Amir Ali Hajizadeh

លោក​ក៏​បាន​លើកឡើងផង​ដែរ​ថា ​អ្នក​ស្លាប់​ជាច្រើន​នាក់ គឺ​ជា​ជនជាតិ​អ៊ីរ៉ង់​ធម្មតា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា។

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​ផ្តល់​តួលេខ​ជាក់លាក់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម