ព័ត៌មានអន្ដរជាតិ
ពេលនេះ ស្ថានភាពរបស់បុត្រីច្បងមហាក្សត្រថៃ យ៉ាងណាហើយ ក្រោយគាំងបេះដូង ដួលសន្លប់ម្សិលមិញ?
ព្រះបរមរាជវាំងថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូថា ព្រះនាង Bajrakitiyabha Narendira Debyavati បានដួលសន្លប់ ខណៈពេលកំពុងហ្វឹកហាត់ជាមួយសត្វសុនខរបស់ព្រះនាងសម្រាប់ការប្រកួតមួយនៅខេត្ត Nakhon Ratchasima។

ព្រះបរមរាជវាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះនាងដែលជាបុត្រីច្បងរបស់មហាក្សត្រថៃ បានទទួលការព្យាបាលបឋមសម្រាប់បញ្ហាព្រះរាជសុខភាពទាក់ទងនឹងបេះដូង នៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្តភាគឦសានមួយនេះ។
ក្រោយមកព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ King Chulalongkorn Memorial ក្នុងទីក្រុងបាងកក ដើម្បីពិនិត្យនិងព្យាបាលបន្ថែម។

យោងតាមសេចក្តីថ្លែងការណ៍, ស្ថានភាពរបស់ព្រះនាងនាពេលនេះ គឺបានឈានដល់កម្រិតនឹងនរវិញហើយ។
គួរបញ្ជាក់ថា ព្រះនាង Bajrakitiyabha បានដួលសន្លប់ ខណៈពេលព្រះនាងត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ Thailand Working Dog Championship ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅកងវរសេនាតូច Military Dog Battalion ក្នុងស្រុក Pak Chong នៃខេត្ត Nakhon Ratchasima ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ខែធ្នូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ស្តេចថៃ កំពុងស្តារព្រះកិត្តិនាម ស្របពេលបាតុកម្មគ្រោងផ្ទុះឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


