ព័ត៌មានអន្ដរជាតិ
សុំប្រពន្ធរួមដំណេកមិនបាន ប្តីខឹងដុតផ្ទះចោល
បុរសម្នាក់អាយុ៣៣ឆ្នាំបានដុតផ្ទះប្រពន្ធរបស់គាត់ក្នុងខេត្ត Buriram ប្រទេសថៃកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីស្រ្តីជាប្រពន្ធមិនព្រមរួមដំណេកជាមួយគាត់។
បុរសជាប្តីឈ្មោះ Narongchan Paksarom ត្រូវបានចាប់ខ្លួនដោយប៉ូលិសស្រុក Satuek។ ការធ្វើតេស្តទឹកនោមរបស់គាត់បានបង្ហាញថា គាត់មានសារធាតុញៀន។

បុរសរូបនេះបានជិះម៉ូតូចេញពីលំនៅដ្ឋានរបស់គាត់ក្នុងស្រុក Satuek ទៅផ្ទះប្រពន្ធដែលមានចម្ងាយ២០គីឡូម៉ែត្រនៅម៉ោង១០:៣០យប់ថ្ងៃអាទិត្យ។
ស្រ្តីជាប្រពន្ធឈ្មោះ Ratchaneekorn Yeeram បានប្រាប់ប៉ូលិសថា បុរសជាប្តីបានមកផ្ទះរបស់នាងដោយមានស្លៀកតែកន្សែងពោះគោប៉ុណ្ណោះហើយថា គាត់និយាយគួរឲ្យខ្លាច។ ប៉ុន្តែនាងបានបដិសេធរួមដំណេកជាមួយគាត់ហើយបានចាកចេញពីផ្ទះជាមួយកូនពីរនាក់ដែលមានអាយុ៤ឆ្នាំនិង៩ឆ្នាំ។
ដោយសារតែកំហឹង បុរសរូបនោះបានដុតផ្ទះ។ អ្នកជិតខាងខ្លះបានប្រាប់ប៉ូលិសថា គាត់ក៏បានយកកាំបិតគំរាមអ្នកនៅទីនោះផងដែរ។

លោក Narongchan បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានប្រព្រឹត្តិបទឧក្រិដ្ឋនេះមែនដោយសារតែកំហឹងព្រោះប្រពន្ធរបស់គាត់បានបដិសេធរួមដំណេកជាមួយគាត់។
ទោះបីជាយ៉ាងណាក៏ដោយ នាង Ratchaneekorn មិនជឿលើលេសនេះទេ។ នាងបន្ថែមថា សកម្មភាពរបស់ប្តីនាងគឺដោយសារតែឥទ្ធិពលនៃគ្រឿងញៀន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


