ព័ត៌មានអន្ដរជាតិ
ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម
មនុស្សរាប់ពាន់នាក់ បានស្នើសុំយកទារិកដែលកើតក្រោមគំនរអគារបាក់រលំនៅភាគពាយព្យប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ទៅចិញ្ចឹម។

នៅពេលត្រូវបានជួយសង្គ្រោះ ទារិកាម្នាក់នេះមិនទាន់មានឈ្មោះទេ ហើយពេលនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Aya ដែលមានន័យជាភាសាអារ៉ាប់ថា “អព្ភូតហេតុ”។
ម្តាយ ឪពុក និងបងប្អូនបង្កើតរបស់ទារិកានេះ សុទ្ធតែបានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារទីក្រុង Jindayris។ បច្ចុប្បន្ន Aya កំពុងសម្រាកនៅមន្ទីរពេទ្យ។

គ្រូពេទ្យកុមារ Hani Marouf ដែលមើលថែ Aya បាននិយាយថា “ពេលមកដល់មន្ទីរពេទ្យកាលពីថ្ងៃចន្ទ Aya មានស្ថានភាពអាក្រក់ នាងមានស្នាមជាំ រលាត់ស្បែក និងស្ទើរតែមិនដកដង្ហើម”។
វីដេអូនៃការជួយសង្គ្រោះ Aya ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ វីដេអូនោះ បង្ហាញពីបុរសម្នាក់រត់ចេញពីអគារបាក់រលំ ដោយបីទារកដែលប្រឡាក់ធូលី។ ពេលនេះ មនុស្សរាប់ពាន់នាក់នៅលើបណ្ដាញសង្គម បានសុំព័ត៌មានលម្អិតដើម្បីយកក្មេងស្រីមកចិញ្ចឹមបីបាច់។

អ្នកគ្រប់គ្រងមន្ទីរពេទ្យ Khalid Attiah និយាយថា គាត់ក៏បានទទួលការហៅទូរស័ព្ទជាច្រើនដងពីមនុស្សជុំវិញពិភពលោកដែលចង់យក Aya ទៅចិញ្ចឹមផងដែរ។
មនុស្សម្នាក់និយាយថា “ខ្ញុំចង់ចិញ្ចឹមនាង ហើយផ្តល់ជីវិតសមរម្យដល់នាង”។ ចំណែក ពិធីករទូរទស្សន៍គុយវ៉ែតម្នាក់បាននិយាយថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីមើលថែ និងចិញ្ចឹមក្មេងនេះ ប្រសិនបើនីតិវិធីផ្លូវច្បាប់អនុញ្ញាត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


