ព័ត៌មានអន្ដរជាតិ
ថៃឃាត់រថយន្តសាមុយ ២ គ្រឿង ដែលដឹកថ្នាំញៀនបន្លំភ្នែកសមត្ថកិច្ច
ប្រទេសថៃ ៖ រថយន្តសាមុយចំនួន ២ គ្រឿង ដែលបើកស៊ីរ៉ែនយ៉ាងកងរំពង ដើម្បីបញ្ជាក់ថា មានការដឹកអ្នកជំងឺបន្ទាន់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញសង្ស័យថា មានការជួញដូរគ្រឿងញៀន ហើយបានបាញ់បំបែកកង់ ដោយសារតែរថយន្តនេះ បើករត់គេចពេលឃើញកម្លាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចភូមិម៉ែតាំ ឃុំម៉ែខា ស្រុកមឿង ខេត្តផាយ៉ៅ ប្រទេសថៃ។ នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានសង្កេតឃើញមានរថយន្តសាមុយចំនួន ២ គ្រឿង ក្នុងនោះរថយន្តខាងក្រោយមានបើកស៊ីរ៉ែនបំភ្លឺផង ដើម្បីជាសញ្ញាសុំផ្លូវបន្ទាន់ព្រោះមានដឹកអ្នកជំងឺ។

ទីបំផុតពេលអ្នកបើកបរប្រទះឃើញគោលដៅឈរជើងត្រួតពិនិត្យរបស់សមត្ថកិច្ច ស្រាប់តែរថយន្តសាមុយដែលបើកស៊ីរ៉ែននៅខាងក្រោយ បត់ត្រឡប់ក្រោយយ៉ាងលឿន ធ្វើឲ្យសមត្ថកិច្ចកាន់តែមានការសង្ស័យ ទើបបានប្រើប្រាស់រថយន្តដេញតាមពីក្រោយ ព្រមទាំងបាញ់បំបែកកង់ខាងក្រោយទើបចាប់បាន ដោយរថយន្តសាមុយទាំង ២ គ្រឿងនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុក បឹងយីថូ ខេត្តប៉ាធុំថានី ដែលនៅទីនោះមានរថយន្តសាមុយសរុបចំនួន ៧ គ្រឿង។

ក្រោយពីឆែកឆេរ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ៣៩៨ គីឡូក្រាម ថ្នាំញៀនប្រភេទ ខេតាមីន ៨០ គីឡូក្រាម និងបានឃាត់ខ្លួនមនុស្ស ៣ នាក់ និងអាវុធខ្លី ២ ដើម ផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចត្រៀមបញ្ជូនខ្លួនមុខសញ្ញា និងវត្ថុតាងទាំងអស់ ទៅកាន់តុលាការហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


