ព័ត៌មានអន្ដរជាតិ
អង់គ្លេសព្រមានថា សង្គ្រាមនឹងមកដល់ប្រទេសរបស់ខ្លួននៅចុងទសវត្សរ៍នេះ
រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានព្រមានថា សង្គ្រាមនឹងមកដល់ប្រទេសអង់គ្លេសនៅចុងទសវត្សរ៍នេះ ហើយរដ្ឋាភិបាលត្រូវតែវិនិយោគលើវិស័យយោធារបស់ខ្លួនដើម្បីត្រៀមខ្លួនឲ្យបានល្អ។

អតីតឆ្មាំស្កុតឡេនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា យុទ្ធសាស្ត្រ “កិនសាច់” របស់រុស្ស៊ីអាចអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែនរយៈពេលមួយឆ្នាំទៀត។
នៅពេលភាពតានតឹងកើនឡើងខ្លាំងរវាងភាគខាងកើត និងខាងលិច ហើយលោក Wallace ស្វែងរកការបង្កើនកញ្ចប់ថវិកាផ្នែកការពារកាលពីខែមីនាឆ្នាំមុននោះ លោកបានប្រាប់កាសែត The Sun ថា “ដើម្បីទប់ស្កាត់ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ អ្នកត្រូវតែបំពាក់អាវុធ ហើយអ្នកត្រូវតែឈរជាមួយមិត្តភក្តិនិងសម្ព័ន្ធមិត្តរបស់អ្នក”។

ថ្វីបើចក្រភពអង់គ្លេសសន្យាបន្តផ្តល់ជំនួយជាសម្ភារដល់អ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានជំរុញឲ្យប្រទេសជាតិ ត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងជម្លោះ និងត្រៀមសម្រាប់អ្វីដែលអាចកើតឡើង។ លោកនិយាយថា “សេរីភាពមិនមាន Free ទេ”។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏លេចធ្លោមួយ នៃកិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ុយក្រែន ក្នុងការវាយតបតប្រឆាំងកងទ័ពរបស់វិមានក្រឹមឡាំង។

លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសកាលពីដើមឆ្នាំនេះថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេ ដែលផ្គត់ផ្គង់រថក្រោះដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។
លោក Sunak បានប្រកាសថា រថក្រោះធុន Challenger 2 ចំនួន១៤គ្រឿង នឹងត្រូវបានផ្គត់ផ្គង់ ហើយនឹងទៅដល់នៅអឺរ៉ុបខាងកើតនៅខែក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គំរាមឆ្លើយតបធ្វើឲ្យពិភពលោកទាំងមូលជួបផលវិបាក បើសិន អង់គ្លេស ផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


