ព័ត៌មានអន្ដរជាតិ
មកស្គាល់ នាវាស្វ័យការពារជើងទឹក ជប៉ុន ដែលចូលចតនៅកំពង់ផែ ព្រះសីហនុ ថ្ងៃនេះ
នាវាស្វ័យការពារជើងទឹកជប៉ុន ១ គ្រឿងបានចូលចតដោយជោគជ័យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៩ និង ៥០ នាទីព្រឹកថ្ងៃអង្គារនេះ ។ នាវាស្វ័យការពារជើងទឹកជប៉ុនដែលនឹងធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃនេះមានឈ្មោះ KIRISAME-(DD-104) ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក Maki Takayuki ។

នាវា KIRISAME-(DD-104) ផ្តើមផលិតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៩៦ ដោយក្រុមហ៊ុន Mitsubishi Heavy Industries Nagasaki ។ នាវាមួយនេះផ្ទុកមនុស្ស ១៧០ នាក់ មានបណ្ដោយ ១៥១ ម៉ែត្រ និងទទឹង ១៧.៤ ម៉ែត្រ និងជម្រៅទឹក ៩ ម៉ែត្រ ដោយអាចផ្ទុកទម្ងន់បាន ៤,៥៥០ តោន រួមទាំងមានឧទ្ធម្ភចក្រចំនួន ០១ គ្រឿងផងដែរ ។
KIRISAME-(DD-104) គឺជានាវាពិឃាតទី ៤ ក្នុងចំណោមនាវាធុន Murasame របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ។ ក្រោយពីផលិតរួច នាវានេះត្រូវបានគេដាក់ឲ្យដំណើរការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ១៩៩៧ និងចូលរួមបេសកកម្មលើកដំបូងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ក្នុងកងការពារនៅមូលដ្ឋាន Sasebo ។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វាបានចាកចេញពីមូលដ្ឋាន Sasebo សម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងនាមជានាវាបញ្ជូនព័ត៌មានដល់ក្រុមកងអនុសេនាធំជើងទឹកទី ២ ។ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នាវានេះបានចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាជាមួយកងនាវា ជប៉ុន-អាមេរិក និងអូស្ត្រាលីនៅសមុទ្រចិនខាងត្បូង ។
បន្ទាប់ពីបញ្ចប់បេសកកម្មនេះហើយ នាវាពិឃាត KIRISAME-(DD-104) បានវិលចូលមូលដ្ឋាន Sasebo វិញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំដដែល ខណៈក្រោយៗមក នាវានេះក៏បានចូលរួមក្នុងបេសកកម្មផ្សេងទៀតផងដែរ ហើយចុងក្រោយនេះបានចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុតែម្ដង ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Wikipedia
ចុចអាន ៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


