ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ជនស៊ីវិលនៅស៊ូដង់ កំពុងប្រឈមនឹង “គ្រោះមហន្តរាយពេញទំហឹង”
អង្គការសហប្រជាជាតិនិយាយនៅថ្ងៃអង្គារទី២ខែឧសភាថា មនុស្សជាង១០ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងកងកម្លាំងគូប្រជែងកាលពីថ្ងៃទី១៥ខែមេសា។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបានព្រមានពីគ្រោះមហន្តរាយពេញទំហឹង ប្រសិនបើការប្រយុទ្ធគ្នាមិនបានបញ្ចប់ទេនោះ។ ដោយឡែក មនុស្សចំនួន៣៣៤ ០០០នាក់ទៀត ក៏ត្រូវផ្លាស់ទីលំនៅ នៅក្នុងប្រទេសស៊ូដង់ផងដែរ។
ការប្រយុទ្ធគ្នាកំពុងបន្តនៅក្នុងរដ្ឋធានី ខាទុំ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ។
យ៉ាងណា កិច្ចខិតខំប្រឹងប្រែងការទូត ក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីព្យាយាមនិងនាំភាគីជម្លោះមកកាន់តុចរចា។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសស៊ូដង់ខាងត្បូងបាននិយាយថា កងទ័ព និង RSF បានយល់ព្រមជាគោលការណ៍ ចំពោះបទឈប់បាញ់ថ្មីរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី៤ខែឧសភាទៅ ហើយសន្យាថា នឹងបញ្ជូនអ្នកតំណាងទៅពិភាក្សា។
សេចក្តីថ្លែងការណ៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ គឺលោក Volker Perthes បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចរចាបទឈប់បាញ់ដែលមានស្ថិរភាព និងអាចទុកចិត្តបាន។ លោកបន្ថែមថា អារ៉ាប៊ីសាអូឌីត គឺជាកន្លែងដ៏មានសក្តានុពលសម្រាប់កិច្ចពិភាក្សានេះ។
ប្រសិនបើការចរចាកើតឡើងមែននោះ វានឹងក្លាយជាជំនួបលើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីជម្លោះបានចាប់ផ្តើម។
គួរបញ្ជាក់ថា មនុស្សជាង៥០០នាក់ត្រូវបានសម្លាប់ និងជាង៤០០០នាក់ត្រូវរបួស ក្នុងការប្រយុទ្ធគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កងកម្លាំងប្រដាប់អាវុធ ស៊ូដង់ វាយកម្ទេចមន្ទីរពេទ្យ ទោះមានបទឈប់បាញ់ ក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


