ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិភាគរបស់ អាមេរិក ថា រុស្ស៊ី ទំនងជារៀបចំការវាយប្រហារលើវិមានក្រឹមឡាំងដោយខ្លួនឯង
ក្រុមអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសង្គ្រាមរបស់សហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនលើវិមានក្រឹមឡាំងកាលពីពេលថ្មីៗនេះ ទំនងជាធ្វើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខ្លួនឯង ។

ក្រុមអ្នកវិភាគរបស់អាមេរិកមួយនេះបានកត់សម្គាល់នៅក្នុងការវាយតម្លៃរបស់ខ្លួនកាលពីថ្ងៃសុក្រថា “ការអះអាងបែបនេះ គឺដោយសារតែអាជ្ញាធររុស្ស៊ីកាលពីថ្មីៗនេះបានចាត់វិធានការដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសក្នុងប្រទេសរបស់ខ្លួន រួមទាំងនៅក្នុងទីក្រុងមូស្គូផ្ទាល់ផងដែរ” ។
ក្រុមអ្នកវិភាគបញ្ជាក់ទៀតថា “ដូច្នេះវាមិនទំនងទាល់តែសោះដែលយន្តហោះដ្រូនចំនួន ២ គ្រឿងអាចហោះចូលដោយស្រូលទៅក្នុងខែលការពារដែនអាកាសជាច្រើន ហើយបានផ្ទុះ ឬត្រូវបានបាញ់ទម្លាក់នៅលើវិមានក្រឹមឡាំងនោះ” ។

ទន្ទឹមនោះ ក្រុមវិភាគនៅវិទ្យាស្ថាននេះក៏បានលើកឡើងដែរថា វិមានក្រឹមឡាំងអាចប្រើការវាយប្រហារដោយយន្តហោះដ្រូននេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការលុបចោល ឬកំណត់ការប្រារព្ធក្បូនដង្ហែនៃទិវាជ័យជម្នះ ៩ ឧសភារបស់រុស្ស៊ី ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិមានក្រឹមឡាំងបានចាត់ទុកសកម្មភាពនេះថាជា “អំពើភេរវកម្មដែលបានគ្រោងទុក” និង “ការប៉ុនប៉ងធ្វើឃាត” លើលោក ពូទីន ហើយភាគីរុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកនៅកន្លែងណា និងនៅពេលណាដែលគិតថាសមស្រប ។

ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងក៏បានចោទអាមេរិក និងអ៊ុយក្រែនផងដែរពីការប៉ុនប៉ងធ្វើឃាតលើលោក ពូទីន នេះ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីផ្សេងទៀត បានបដិសេធពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវក្នុងការវាយប្រហារនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


