ព័ត៌មានអន្ដរជាតិ
លោក Medvedev ៖ ក្រោយការវាយប្រហារលើវិមានក្រឹមឡាំងហើយ រុស្ស៊ី គ្មានជម្រើសអ្វីក្រៅពីកម្ចាត់លោក Zelensky ទេ
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅលើឆានែល Telegram របស់លោកថា ការវាយប្រហារដោយយន្តហោះដ្រូនមកលើលើវិមានក្រឹមឡាំងកាលពីពេលថ្មីៗនេះ ធ្វើឲ្យរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីកម្ចាត់រូបរាងកាយរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymry Zelensky និងក្រុមរបស់គាត់នោះទេ ។

លោក Medvedev បានលើកឡើងទៀតថា “បន្ទាប់ពីការវាយប្រហារភេរវកម្មនេះហើយ គ្មានជម្រើសណាផ្សេងក្រៅពីកម្ចាត់លោក Zelensky និងក្រុមរបស់គាត់ទេ ជាពិសេសការកម្ចាត់នេះមិនចាំបាច់ទាល់តែប្រធានាធិបតីអ៊ុយក្រែនរូបនេះ ចុះហត្ថលេខាសុំចុះចាញ់ឡើយ” ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរូបនេះបញ្ជាក់ថា “ដូចដែលយើងធ្លាប់ដឹងហើយ ហ៊ីត្លែរ មិនបានចុះហត្ថលេខាសុំចុះចាញ់សង្គ្រាមនោះទេ ប៉ុន្តែវាតែងតែមានអ្នកជំនួសតំណែងរបស់គាត់” ។

ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងក៏បានចោទអាមេរិក និងអ៊ុយក្រែនផងដែរថា ប៉ុនប៉ងធ្វើឃាតលើលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីផ្សេងទៀត បានបដិសេធពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវក្នុងការវាយប្រហារនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិមានក្រឹមឡាំងថែមទាំងបានចាត់ទុកសកម្មភាពនេះថាជា “អំពើភេរវកម្មដែលបានគ្រោងទុក” ហើយភាគីរុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកនៅកន្លែងណា និងនៅពេលណាដែលខ្លួនគិតថាសមស្រប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ក្រុមអ្នកវិភាគរបស់ អាមេរិក ថា រុស្ស៊ី ទំនងជារៀបចំការវាយប្រហារលើវិមានក្រឹមឡាំងដោយខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


