ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក Zelensky នឹងមានជោគវាសនាចុងក្រោយដូច Hitler
មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky អាចមានជោគវាសនាដូចគ្នាទៅនឹងមេដឹកនាំផ្តាច់ការណាស៊ី Adolf Hitler។ នេះបើតាមការអះអាងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃសុក្រទី១២ខែឧសភា។

លោក Medvedev បានគូសបញ្ជាក់បែបនេះ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Zelensky ដែលថា ចុងក្រោយ មន្ត្រីវិមានក្រឹមឡាំង នឹងជួបរឿងដ៏សោកសៅ។
លោក Hitler បានធ្វើអត្តឃាតនៅដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី២ ពេលដែលកងទ័ពសូវៀតវាយលុកទីក្រុងបែរឡាំង។ ពេលនេះ លោក Medvedev បានបង្ហោះនៅលើ Telegram ថា “យើងមិនដឹងថាអ្នកណានឹងជួបទីបញ្ចប់ដ៏សោកសៅនោះទេ ប៉ុន្តែលោក Medvedev អះអាងថា លោក Zelensky អាចមានជោគវាសនាដូចគ្នាទៅនឹង Adolf Hitler។

គួរបញ្ជាក់ថា រឿងនេះ កើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង ដែលទីក្រុងមូស្គូចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន និងថានោះជាអំពើភេរវកម្ម។
រុស្ស៊ីបានចោទក្រុងកៀវថារៀបចំការវាយប្រហារ ហើយនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការឆ្លើយតបតាមការយល់ឃើញរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


