ព័ត៌មានអន្ដរជាតិ
តុលាការព្រហ្មទណ្ឌ ថៃ កាត់ទោសអតីតមេដឹកនាំក្រុមអាវក្រហមលោក Jatuporn ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ
តុលាការព្រហ្មទណ្ឌថៃបានកាត់ទោសលោក Jatuporn Prompan អតីតមេដឹកនាំក្រុមអាវក្រហម ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពាក់ព័ន្ធនឹងការតវ៉ាដ៏ហិង្សាកាលពីឆ្នាំ ២០០៧ នៅឯលំនៅដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាកំពូលរបស់ថៃគឺលោក Prem Tinsulanonda ។

តុលាការព្រហ្មទណ្ឌថៃកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារលោក Jatuporn ក្រោមបទចោទនាំឲ្យមានការបះបោរ ប្រឆាំងការចាប់ខ្លួន និងការវាយដំលើមន្ត្រីសន្តិសុខ ប៉ុន្តែតុលាការបានអនុញ្ញាតឲ្យគាត់នៅក្រៅឃុំ និងត្រូវឲ្យបង់ប្រាក់ចំនួន ២០ ម៉ឺនបាត ។
ដំបូងឡើយលោក Jatuporn បានបដិសេធថាមិនបានប្រព្រឹត្តខុសនោះទេ ប៉ុន្តែក្រោយមកបានសារភាពទោសកំហុសចំពោះការចោទប្រកាន់នេះ ដោយនិយាយថា គាត់លែងចង់តតាំងនឹងករណីនេះទៀតហើយ បន្ទាប់ពីគាត់បានពិភាក្សាជាមួយលោកឧត្តមសេនីយ៍ Prem មុនពេលដែលគាត់បានទទួលមរណភាព ហើយលោក Jatuporn ថែមទាំងបាននិយាយថា ទាំងលោក និងលោកឧត្តមសេនីយ៍ Prem បានជួបពិភាក្សា និងអត់ទោសឲ្យគ្នាទៅវិញទៅមករួចហើយ ។

សាលក្រមរបស់តុលាការបានឲ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០០៧ លោក Jatuporn បានដឹកនាំក្រុមបាតុកររាប់ពាន់នាក់ដើរដង្ហែពីទីលាន Sanam Luang ទៅកាន់លំនៅដ្ឋា Si Sao Thewes ហើយបានឡោមព័ទ្ធទីនោះ ក្នុងគោលបំណងដាក់សម្ពាធលើលោកឧត្តមសេនីយ៍ Prem ឲ្យលាលែងពីមុខតំណែងជាក្រុមទីប្រឹក្សាកំពូលរបស់ថៃ ។
ទន្ទឹមនោះ ក្រុមបាតុករជឿថា លោកឧត្តមសេនីយ៍ Prem គឺជាអ្នកនៅពីក្រោយរដ្ឋប្រហារយោធាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ហើយក្រុមបាតុករមួយចំនួនបានបំបែករបាំង និងបង្ករបួសស្នាមដល់មន្ត្រីសន្តិសុខដែលដាក់ពង្រាយនៅគេហដ្ឋាននោះ ដើម្បីការពារលោកឧត្តមសេនីយ៍ Prem ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


