ព័ត៌មានអន្ដរជាតិ
ថៃ ឃាត់ខ្លួនជនជាតិខ្មែរ ៣ នាក់ ដែលតែងកាយជាព្រះសង្ឃ សំងំលាក់ខ្លួនក្នុងព្រៃ
ប្រទេសថៃ ៖ ជនជាតិខ្មែរចំនួន ៣ នាក់ ដែលតែងកាយជាសង្ឃ ត្រូវបានតម្រួតថៃចុះឃាត់ខ្លួន ខណៈសង្ឃទាំងអស់នេះ កំពុងបោះតង់សំងំលាក់ខ្លួនក្នុងព្រៃរបោះមួយកន្លែង នៅខេត្តសមុទ្រប្រាកាន។

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៨ បានបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក កម្លាំងតម្រួតអន្តោប្រវេសន៍ខេត្តសមុទ្រប្រាកាន បានទទួលសេចក្ដីរាយការណ៍ថា មានមនុស្សចម្លែកតែងកាយជាព្រះសង្ឃ ហើយនិមន្តចូលទៅក្នុងព្រៃមួយកន្លែង ខាងក្រោយផ្សារឃីវនគរ ស្ថិតក្នុងឃុំថាយបាន ស្រុកមឿង ខេត្តសមុទ្រប្រាកាន។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងអន្តោប្រវេសន៍ខេត្ត បានចុះទៅកាន់ចំណុចខាងលើ គឺតំបន់នោះមានព្រៃរបោះទំហំប្រមាណជា ២០ រ៉ៃ។ នៅក្នុងព្រៃនោះក៏បានប្រទះឃើញសង្ឃចំនួន ៣ អង្គ ដែលខ្លះនៅរុំស្បង់ចីវរនៅឡើយ តែក្រោយពេលសាកសួរទើបដឹងថា ជាជនជាតិខ្មែរទាំង ៣ នាក់ មកបន្លំធ្វើជាសង្ឃដើម្បីដើរបិណ្ឌបាតយកបច្ច័យ។

ក្រោយពីបានសួរនាំ និងត្រួតពិនិត្យ ទើបដឹងថា ពួកគេទាំង ៣ នាក់ គ្មានឯកសារអ្វីទាំងអស់ គឺជាជនអន្តោប្រវេសន៍ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ទើបកម្លាំងសមត្ថកិច្ចថៃ បាននាំខ្លួនទៅកាន់អធិការដ្ឋានតម្រួតមឿង សមុទ្រប្រាកាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


