ព័ត៌មានអន្ដរជាតិ
ខែក្រោយ លោក ពូទីន នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរហើយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសនឹងចាប់ផ្តើមនៅក្នុងខែកក្កដាខាងមុខនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ដឺ ឡូកាសិនកូ នៅទីក្រុងស៊ូឈី, លោក ពូទីន បាននិយាយថា ការសាងសង់កន្លែងពិសេសសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរគ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ ហើយការចល័តអាវុធនឹងចាប់ផ្ដើមធ្វើឡើងនៅខែថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា ។
លោក ពូទីន បានលើកឡើងថា “បញ្ហារសើបបំផុតដែលយើងបានព្រមព្រៀងគ្នាអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នឹងដំណើរការទៅតាមផែនការកំណត់ ។ ដូចដែលអ្នកបានដឹងហើយថា ការរៀបចំគ្រឿងបរិក្ខារពាក់ព័ន្ធនឹងបញ្ចប់ឆាប់ៗ ហើយយើងនឹងចាប់ផ្តើមសកម្មភាពភ្លាមៗទាក់ទងនឹងការដាក់ពង្រាយប្រភេទអាវុធដែលពាក់ព័ន្ធ នៅលើទឹកដីរបស់បេឡារុស នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកក្កដាខាងមុខនេះ” ។

កាលពីចុងខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបេឡារុសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូនៅក្នុងទឹកដីនៃប្រទេសបេឡារុស ជាមួយនឹងលក្ខខណ្ឌកំណត់រក្សាទុកអាវុធនៅក្នុងកន្លែងផ្ទុកពិសេសៗ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ពូទីន បានបញ្ជាក់ថា ទង្វើនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងហានិភ័យសន្តិសុខ របស់រុស្ស៊ី ហើយទីក្រុងមូស្គូគ្រាន់តែធ្វើតាមសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ពួកគេផងដែរ នៅក្នុងបណ្តាប្រទេសអឺរ៉ុប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ពូទីន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន លើ រុស្ស៊ី ចាប់ផ្ដើមហើយ តែក៏បរាជ័យដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


