ព័ត៌មានអន្ដរជាតិ
លោក ពូទីន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន លើ រុស្ស៊ី ចាប់ផ្ដើមហើយ តែក៏បរាជ័យដែរ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយលុករបស់អ៊ុយក្រែននៅក្នុងតំបន់ប្រតិបត្តិការសឹករបស់រុស្ស៊ីបានចាប់ផ្តើមហើយ ប៉ុន្តែកងកម្លាំងរបស់ទីក្រុងកៀវក៏បរាជ័យផងដែរក្នុងការសម្រេចបានគោលដៅរបស់ខ្លួនលើគ្រប់សមរភូមិប្រយុទ្ធ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Vladimir Rogov មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលតំបន់សមរភូមិ Zaporozhye បានលើកឡើងផងដែរថា ការប្រើប្រាស់កម្លាំង និងអាវុធទាំងប៉ុន្មានរបស់អ៊ុយក្រែន ដើម្បីវាយទម្លុះខែលការពាររុស្ស៊ីចំនួន ៦ លើកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ គឺមិនសមដូចបំណងនោះទេ ។
លោក Rogov បាននិយាយថា “ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានធ្វើការប៉ុនប៉ងចំនួន ៦ ដងដើម្បីវាយទម្លុះតំបន់ជួរមុខ និងចូលទៅក្នុងទីតាំងការពាររបស់យើងនៅភាគខាងត្បូង ប៉ុន្តែខ្មាំងសត្រូវបានរងបរាជ័យធ្ងន់ធ្ងរក្នុងការសម្រេចបានជោគជ័យលើទីតាំងសំខាន់ៗទាំងនោះ ហើយក៏ត្រូវបានបណ្តេញចេញវិញផងដែរ ដោយទុកតែសម្ភារៈប្រយុទ្ធប៉ុណ្ណោះ” ។

រដ្ឋាភិបាលអ៊ុយក្រែនបាននិងកំពុងរៀបចំផែនការវាយលុកទ្រង់ទ្រាយធំមួយប្រឆាំងនឹងរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ជាពិសេសនៅតំបន់ Zaporozhye ដោយសារតែវាជាគោលដៅសំខាន់មួយរបស់ទីក្រុងកៀវ ក្នុងការបើកច្រកចេញចូលទៅកាន់សមុទ្រ Azov និងកាត់ច្រករបៀងដីគោកទៅកាន់តំបន់គ្រីមៀ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាត់ទុកតំបន់ Zaporozhye ជាផ្នែកនៃទឹកដីរបស់ខ្លួនចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន និងមេតំបន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់រុស្ស៊ី បន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើនពីការបោះឆ្នោតប្រជាមតិ ខណៈបច្ចុប្បន្នប្រហែល ៧០ ភាគរយនៃតំបន់នេះ ត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


