ព័ត៌មានអន្ដរជាតិ
ហុងគ្រី ព្រមានថា អឺរ៉ុប អាចជួបវិបត្តិថាមពលធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត នៅរដូវរងាខាងមុខ
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា នៅរដូវរងាខាងមុខ ទ្វីបអឺរ៉ុប អាចជួបប្រទះវិបត្តិថាមពលក្នុងកម្រិតធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ដោយសារតែទណ្ឌកម្មរុស្ស៊ី ហើយវាមិនសមឡើយដែលប្រទេសមួយចំនួន ព្យាយាមកេងយកប្រយោជន៍ពីបញ្ហាកង្វះខាតថាមពលក្នុងតំបន់។

ថ្លែងនៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែមិថុនា លោក Szijjarto និយាយថា “មូលដ្ឋានអឺរ៉ុបរបស់យើង អាចធានាការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព ហើយនៅទីបំផុត យើងនឹងយល់ថា ការផ្គត់ផ្គង់ថាមពល មិនមែនជាមនោគមវិជ្ជា ឬបញ្ហានយោបាយឡើយ ។ ការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព គឺជាបញ្ហាជាក់ស្តែង។ យើងត្រូវតែធ្វើឲ្យប្រាកដថា គ្មានប្រទេសណា នឹងទាញយកផលប្រយោជន៍ពីស្ថានភាពថាមពលដែលកំពុងមានបញ្ហា ឬវិបត្តិដូចពេលនេះនោះទេ”។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូរួចហើយ លើការផ្តល់បរិមាណថាមពលបន្ថែម សម្រាប់រដូវរងារខាងមុខនេះ។

យោងតាមលោក Szijjarto, “យើងនឹងរៀបចំដោយជោគជ័យសម្រាប់រដូវរងា ។ ថ្មីៗនេះ យើងបានបញ្ចប់ការងារចាំបាច់ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ទាក់ទងនឹងកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសហុងគ្រី ដូច្នេះក្នុងករណីដែលតម្លៃឡើងថ្លៃខ្លាំង យើងមានឱកាសដើម្បីពន្យារពេលការបង់ប្រាក់ ហើយប្រសិនបើចាំបាច់ យើងអាចទទួលបានបរិមាណបន្ថែមពីរុស្ស៊ី”។
សម្រាប់អឺរ៉ុបទាំងមូល លោក Szijjarto និយាយថា ដែនកំណត់នៅក្នុងការនាំចេញថាមពលរបស់រុស្ស៊ី និងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន អាចប៉ះពាល់ដល់លទ្ធភាពទទួលបានថាមពល ដូច្នេះហើយបានជាធ្វើឲ្យរដូវរងាខាងមុខ មានការលំបាកជាងឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសហុងគ្រី គឺពឹងផ្អែកលើប្រេងរុស្ស៊ីប្រហែល ៦៥ ភាគរយ និងឧស្ម័នរុស្ស៊ី ៨៥ ភាគរយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


