ព័ត៌មានអន្ដរជាតិ
ហុងគ្រី ថា ពេលនេះសហភាពអឺរ៉ុបអស់ថាមពលប្រើប្រាស់ហើយ
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បាននិយាយថា ឥឡូវនេះសហភាពអឺរ៉ុបអស់ថាមពលប្រើប្រាស់ហើយ ហើយបានស្តីបន្ទោសការខ្វះខាតនេះទៅលើការិយាល័យរដ្ឋបាល និងអ្នកបរិស្ថានដែលមិនអាចដោះស្រាយវិបត្តិនេះបាន ។

លោក Orban បានសរសេរនៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា “ប្រសិនបើយើងចង់ជីកកកាយដល់ឫសគល់នៃបញ្ហានេះ យើងតែងតែបញ្ចប់ ក៏ដូចជាដោះស្រាយបញ្ហាថាមពល ជាពិសេសអ្នកលេងល្បែងភូមិសាស្ត្រនយោបាយ ដោយសារតែប្លុកនេះបានបដិសេធមិនប្រើប្រភពថាមពលផ្សេងគ្នាសម្រាប់ហេតុផលនយោបាយដែលជំរុញឲ្យមានការកើនឡើងតម្លៃនៃការរស់នៅ និងធ្វើឲ្យខូចខាតដល់ឧស្សាហកម្មរបស់ខ្លួនផងដែរ” ។
លោក Orban បាននិយាយថា “ទ្វីបមួយចំនួនក៏កំពុងស្ថិតក្នុងស្ថានភាពលំបាកដូចយើងដែរ ប៉ុន្តែមានតែទ្វីបរបស់យើងប៉ុណ្ណោះដែលជួបបញ្ហាលំបាកជាងគេ ។ ប៉ុន្តែចំពោះប្រទេសហុងគ្រី នឹងមិនមានការខ្វះខាតថាមពលទេ ។ នេះមិនមែនជាការទស្សន៍ទាយទេ តែវាជាការពិត ហើយនឹងមានឧស្ម័ន និងអគ្គិសនីគ្រប់គ្រាន់នៅក្នុងប្រទេសហុងគ្រី ។

កាលពីចុងខែសីហា ប្រទេសហុងគ្រីបានធានាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិបន្ថែម ដែលបូមតាមរយៈប្រទេសស៊ែប៊ី ។ ហុងគ្រីគឺជាប្រទេសមួយក្នុងចំណោមរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនដែលគោរពតាមលក្ខខណ្ឌតម្រូវការទូទាត់ប្រាក់រូបិ៍របស់ទីក្រុងមូស្គូសម្រាប់ការចែកចាយឧស្ម័ន ។
ទន្ទឹមនោះ ហុងគ្រីក៏ជាប្រទេសអឺរ៉ុបដែលបានរិះគន់ម្តងហើយម្តងទៀតចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ។ ទីក្រុង Budapest អះអាងថា ប៉ុន្តែការដាក់ទណ្ឌកម្មទាំងនោះបានបរាជ័យក្នុងការបង្កើតលទ្ធផលដែលបានគ្រោងទុក ពោលវាបែរជារំខានដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្លុកមួយនេះ ជាពិសេសការតម្លៃថាមពលបានឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមកទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អតីតសមាជិកសភា អាល្លឺម៉ង់ ប្រាប់មូលហេតុអាចផ្ទុះសង្គ្រាមលោកលើកទី ៣
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


