Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃត្រីធូណាក្នុងមួយគីឡូក្រាមនៅ ជប៉ុន ក្រោយការបង្ហូរទឹក​សំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima

បានផុស

នៅ

ប្រទេសជាច្រើនកំពុងបង្កក្ដីបារម្ភពាក់ព័ន្ធទៅនឹងសុវត្ថិភាពអាហារសមុទ្រទាំងស្រស់ និងសាច់បង្កករបស់ជប៉ុន បន្ទាប់ពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បើទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនមានផលប៉ះពាល់ណាមួយក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ ក៏ធ្វើឲ្យប៉ះពាល់ទៅដល់ហាងឆេងតម្លៃអាហារសមុទ្រទាំងស្រស់ និងសាច់បង្កករបស់ជប៉ុនរួចទៅហើយ ជាពិសេសប្រភេទត្រីធូណា Aomori ដ៏ល្បីល្បាញប្រចាំខេត្ត Fukushima ។

បើយោងតាមទិន្នន័យដែលបានបង្ហោះនៅលើគេហទំព័រផ្សារលក់ដុំកណ្តាលទីក្រុងតូក្យូបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ហាងឆេងតម្លៃជាមធ្យមនៃត្រីធូណា Aomori ស្រស់នៅលើទីផ្សារ Toyosu បានធ្លាក់ចុះខ្លាំងមែនទែនរហូតដល់ ២៤ ភាគរយ ពោលលក់ក្នុងតម្លៃ ៦៤ ដុល្លារក្នុងគីឡូក្រាម ។

ទន្ទឹមនោះ មុនការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នេះដែរ ហាងឆេងតម្លៃត្រីធូណាដាក់លក់ក្នុងតម្លៃប្រមាណ ៨៤ ដុល្លារឯណោះក្នុងមួយគីឡូក្រាម ជាពិសេសទីផ្សារទៅកាន់ប្រទេសចិន ។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន ដែលមានចំនួន ៦០០ លានដុល្លារកាលពីឆ្នាំមុន ខណៈក្នុង​ចំណោម​ផលិតផល​ដែល​មាន​ការ​ពេញ​និយម​បំផុត​នោះ​មាន ​ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម