Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ខណៈលោក គីម ជុងអ៊ុន កំពុងនៅ រុស្ស៊ី

បានផុស

នៅ

យោង​តាម​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង​ (JCS) បានឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ២ គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ខណៈឆ្មាំឆ្នេរជប៉ុនអះអាងថា មីស៊ីលនោះបានហោះធ្លាក់ចុះចូលសមុទ្ររបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់បង្ហោះនេះបានកើតឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីសម្រាប់កិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខណៈរបៀបវារៈក្នុងការចរចានោះអាចជា កិច្ចព្រមព្រៀងលក់អាវុធ ។

ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ដោយបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានដាក់លើកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនក្នុងឆ្នាំ ២០១៧ ។

ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតចំនួន ២ គ្រាប់កាលពីថ្ងៃទី ៣០ ខែសីហា ខណៈកាលពីពេលថ្មីៗនេះលោក គីម ក៏បានដឹកនាំក្នុងកម្មពិធីសម្ពោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ប្រទេសឈ្មោះ Hero Kim Kun Ok ផងដែរ ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងពាសដែកកាលពីថ្ងៃអាទិត្យ ហើយនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ចាប់តាំងពីឆ្នាំ ២០១៩ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វី​ពី គីម ជុងអ៊ុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម