ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា បាញ់កាំភ្លើងធំ លើជំរំជនភៀសខ្លួន ស្លាប់មនុស្ស ២៩នាក់
មនុស្សចំនួន២៩នាក់ រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងធំលើជំរំជនភៀសខ្លួននៅប្រទេសមីយ៉ាន់ម៉ា។

ជំរំនេះ មានទីតាំងនៅជិតមូលដ្ឋានយោធានៃកងទ័ពឯករាជ្យ Kachin (KIA) ដែលជាក្រុមបះបោរកំពុងប្រយុទ្ធតទល់ជាមួយយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យរបស់ KIA បានប្រាប់ BBC ថា ជនរងគ្រោះទាំងអស់គឺជាជនស៊ីវិល។
រដ្ឋាភិបាលឯកភាពជាតិ (NUG) បានស្តីបន្ទោសយោធា សម្រាប់ការវាយប្រហារលើជំរំនេះ ដោយពណ៌នាថា វាជាឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងជម្លោះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ បានទម្លាក់រដ្ឋាភិបាលរបស់ប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យោធា មីយ៉ាន់ម៉ា រងការវាយប្រហារយ៉ាងចាស់ដៃពីយន្តហោះដ្រូនរបស់ ទ័ពការៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


