Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ គំរាម មិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់ចប់សង្គ្រាម

បានផុស

នៅ

ក្រុមហាម៉ាស់ គំរាមថា ពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់សង្គ្រាមត្រូវបញ្ចប់។ ការបញ្ជាក់នេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីពួកគេព្រមានថា ពួកគេនឹងប្រហារជីវិតឈ្លើយសឹកជាជនស៊ីវិលអ៊ីស្រាអែល ប្រសិនបើការវាយប្រហារតាមអាកាសនៅតែបន្ត។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស់ បានប្រាប់ NBC News កាលពីថ្ងៃអង្គារទី១០ខែតុលាថា ក្រុមប្រដាប់អាវុធមួយនេះ មិនបើកចំហសម្រាប់ការដោះដូរអ្នកទោសនោះទេ ។ ក្រោយមក លោកបានចេញសារខ្លាំងៗថា ការកាន់កាប់អាណានិគម នឹងទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញដែលបានកើតឡើងលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។

របាយការណ៍មុននេះក៏បង្ហាញដែរថា ប្រទេសកាតា បាននិងកំពុងសម្រុះសម្រួលការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរនិងប្រជាជនប៉ាឡេស្ទីនដែលកំពុងជាប់ពន្ធនាគារ។

(រូបថត៖ Getty Images)

សូមបញ្ជាក់ ចាប់តាំងពីការលុកលុយបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមក ក្រុមយុទ្ធជនហាម៉ាស់ បានចាប់ពង្រត់មនុស្សរហូតដល់ទៅ១៥០នាក់ ពីទឹកដីអ៊ីស្រាអែល នាំយកទៅតំបន់ហ្គាហ្សា ចំពេលមានការសម្លាប់យ៉ាងឃោរឃៅ។

ហើយគិតត្រឹមពេលនេះ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បានកើនលើស១០០០នាក់ហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បង្ហាញមុខ “ឆ្មាជីវិត៩” ដែលជាមេក្រុមហាម៉ាស់ បញ្ជាឲ្យបើកការវាយប្រហារលើ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម