Joe Biden ត្រៀមចេញបទបញ្ជា ផ្តល់ក្តីសង្ឃឹមដល់ជនភៀសខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Joe Biden ត្រៀមចេញបទបញ្ជា ផ្តល់ក្តីសង្ឃឹមដល់ជនភៀសខ្លួន

Published

on

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយក្នុងពេលធ្វើសន្និសីទកាសែតក្នុងសេតវិមាននៅថ្ងៃសុក្រនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចេញបទបញ្ជាប្រតិបត្តិដើម្បីកសាងសមត្ថភាពរបស់ប្រទេស ត្រៀមទទួលយកជនភៀសខ្លួន។

ចំណែកលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសន្និសីទកាសែតថា លោកស្រីមិនរំពឹងថា លោក Biden នឹងចេញបទបញ្ជានៅថ្ងៃសុក្រនេះទេប៉ុន្តែថា លោក Biden បានប្តេជ្ញាស្វែងរកមធ្យោបាយដើម្បីធានាថា ជនភៀសខ្លួនជាច្រើនត្រូវបានស្វាគមន៍នៅសហរដ្ឋអាមេរិក។

លោក Biden សន្យាស្តារតួនាទីជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមួយដែលស្វាគមន៍ជនភៀសខ្លួនមកពីជុំវិញពិភពលោក បន្ទាប់ពីការរារាំងមិនឲ្យចូលរយៈពេល៤ឆ្នាំក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា មានជនភៀសខ្លួន១.៤លាននាក់នៅទូទាំងពិភពលោក កំពុងត្រូវការទីលំនៅជាបន្ទាន់។

ក្នុងតំណែងជាប្រធានាធិបតី លោក Trump បានចាត់ទុកជនភៀសខ្លួន ថាជាការគំរាមកំហែងដល់សន្តិសុខនិងជាលំហូរចូលសហគមន៍អាមេរិក។ ពេលនោះ លោកបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ស្របច្បាប់។

លោកស្រី Psaki និយាយកាលពីថ្ងៃពុធថា “យើងចង់ដាក់ឲ្យមានដំណើរការអន្តោប្រវេសន៍នៅទីនេះដែលអាច ដែលជាមនុស្សធម៌ ដែលជាសីលធម៌ ដែលពិចារណាលើពាក្យសុំរបស់ជនភៀសខ្លួន ការដាក់ពាក្យសុំសម្រាប់ប្រជាជនឲ្យចូលមកក្នុងប្រទេសនេះនៅតាមព្រំដែនតាមវិធីមួយដែលចាត់ទុកពួកគេជាមនុស្សជាតិ។ វានឹងចំណាយពេលទៀត វានឹងមិនកើតឡើងក្នុងមួយយប់នេះទេ”។

អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Biden បានសន្យាបង្កើនការទទួលយកជនភៀសខ្លួនប្រចាំឆ្នាំដល់១២៥,០០០នាក់ ពោលគឺកើនឡើងពីកម្រិតទាបបំផុត១៥,០០០នាក់ដែលកំណត់ដោយលោក Trump សម្រាប់ឆ្នាំសារពើពន្ធនេះ។

ចាប់តាំងពីចូលកាន់តំណែងកាលពីពីរសប្តាហ៍មុន លោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៩ដែលមានគោលបំណងដើម្បីលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក Trump។

លោកបានលុបចោលបម្រាមធ្វើដំណើរលើជនមូស្លីម, បញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិកនិងការពារកម្មវិធីផ្តល់ឋានៈដល់ជនអន្តោប្រវេសន៍គ្មានឯកសារដែលមកដល់សហរដ្ឋអាមេរិកក្នុងនាមជាកុមារ ហៅកាត់ DACA៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ លោក ចូ បៃដិន ទាមទារឲ្យយោធាមីយ៉ាន់ម៉ា លះបង់អំណាច

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ3 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ4 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ5 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ6 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services