ព័ត៌មានអន្ដរជាតិ
តួកគី ថា ជម្លោះចុងក្រោយនៅមជ្ឈិមបូព៌ា “មិនមែនជាសង្គ្រាម” នោះទេ
ប្រធានាធិបតីប្រទេសតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធ ទី១១ ខែតុលាថា អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាមិនមានជាសង្គ្រោះនោះទេ វាគឺជាការសម្លាប់រង្គាល ។

លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាតួកទីថា “ការប្រើកម្លាំងមិនត្រូវតាមក្បួនខ្នាត និងមិនមានសីលធម៌ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប អាចធ្វើឲ្យអ៊ីស្រាអែលក្លាយជាកន្លែងមួយនៅលើពិភពលោកដែលគ្មានអ្នកចង់រស់នៅឡើយ ដោយសារតែជម្លោះមួយនេះ គឺជាការប្រយុទ្ធដោយប្រើកលល្បិចដ៏ថោកទាប ហើយមិនមែនជាសង្រ្គាមនោះទេ ប៉ុន្តែជាការសម្លាប់រង្គាល” ។
ទន្ទឹមនោះ មេដឹកនាំតួកគីរូបនេះក៏បានថ្កោលទោសដល់ទង្វើដ៏ខុសឆ្គងចំពោះជនស៊ីវិលផងដែរ ជាពិសេសលោកអំពាវនាវដល់ភាគីជម្លោះទាំងពីរឲ្យគិតដល់ក្រមសីលធម៌នៅក្នុងច្បាប់សង្គ្រាមផង ប៉ុន្តែជាអកុសល គំនិតនេះកំពុងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះនៅអ៊ីស្រាអែល និងហ្គាហ្សា” ។

លោក Erdogan បានចោទប្រកាន់អង្គការសហប្រជាជាតិ និងអង្គការដទៃទៀតថា ទុកប្រជាជនប៉ាឡេស្ទីនចោល មិនបានធ្វើតាមការសន្យារបស់ពួកគេ និងមិនបានការពារសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន ហើយការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ការទម្លាក់គ្រាប់បែកលើការតាំងទីលំនៅរបស់ជនស៊ីវិល និងការហាមឃាត់មិនឲ្យចូលទៅដល់រថយន្តដឹងទំនិញមនុស្សធម៌ គឺជាអ្វីដែលក្រុមសកម្មប្រយុទ្ធធ្វើ មិនមែនប្រទេសនានាជាអ្នកធ្វើនោះទេ” ។
មិនតែប៉ុណ្ណោះ លោក Erdogan ថែមទាំងបានអំពាវនាវទៅដល់មេដឹកនាំផ្សេងទៀតឲ្យដើរតួនាទីក្នុងការដោះស្រាយវិបត្តិ នាំភាគីទាំងពីរអង្គុយនៅតុចរចា និងសម្រេចបញ្ចប់ការបង្ហូរឈាមក្នុងភាពតានតឹងដែលបានផ្ទុះឡើងកាលពីពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា ។
យោងតាមទិន្នន័យផ្លូវការចុងក្រោយពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់មកលើទឹកដីអ៊ីស្រាអែលបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ១,០០០ នាក់ត្រូវបានសម្លាប់ ហើយជាង ៥,១០០ នាក់ផ្សេងទៀតបានរងរបួស ខណៈនៅខាងអ៊ីស្រាអែលវិញ មនុស្សជាង ១,២០០ នាក់បានបាត់បង់ជីវិត និងជាង ២.៩០០នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី តែងតែគាំទ្រការបង្កើតរដ្ឋឯករាជ្យ ប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


