ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី តែងតែគាំទ្រការបង្កើតរដ្ឋឯករាជ្យ ប៉ាឡេស្ទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាថាមពលរុស្ស៊ីថា ប្រទេសរុស្ស៊ីតែងតែគាំទ្រការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន ។

លោក ពូទីន បានចង្អុលបង្ហាញថា “ជំហររបស់រុស្ស៊ីលើការដោះស្រាយជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល មិនមែនបង្កឲ្យមានព្រឹត្តិការណ៍សោកនាដកម្មដូចនាពេលថ្មីៗនេះនោះទេ ហើយជំហរនេះខាងភាគីអ៊ីស្រាអែល និងមិត្តភ័ក្រ្តរបស់យើងនៅប៉ាឡេស្ទីន ពិតជាយល់យ៉ាងច្បាស់ហើយ” ។
លោកប្រធានាធិបតីបានកត់សម្គាល់ថា បញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល កំពុងកាន់តែធ្ងន់ធ្ងរឡើងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែសកម្មភាពមិនចេះសម្របសម្រួលរបស់ប្រទេសមួយចំនួន ជាពិសេសមានឥស្សរជននយោបាយ និងអ្នកជំនាញក្នុងប្រទេសទាំងនោះ នៅតែជឿជាក់ថា វាមិនចាំបាច់នោះទេក្នុងការបង្កើតរដ្ឋឯករាជ្យនោះ ។

លោក ពូទីន បានបញ្ជាក់ថា “បច្ចុប្បន្នមានមនុស្សប្រភេទនេះនៅក្នុងប្រទេសអ៊ីស្រាអែល ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ពួកគេតែងតែព្យាយាមដោះស្រាយបញ្ហានេះដោយកម្លាំងយោធាដែលមានក្នុងដៃ ហើយជាអកុសលវានាំឲ្យមានព្រឹត្តិការណ៍សោកនាដកម្មដូចដែលយើងកំពុងធ្វើជាសាក្សី និងឃើញជាក់ស្ដែងនៅពេលនេះស្រាប់” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សដល់ ៣,០០០ នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានពលរដ្ឋរុស្ស៊ីចំនួន ៤ នាក់ផងដែរ ខណៈជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


