ព័ត៌មានអន្ដរជាតិ
លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់លើការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់អាមេរិក អំពីការផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា ហើយចំអកដល់ក្រុមហាម៉ាស់ថា “ខ្ញុំមិនអះអាងថាជាក្រុមហាម៉ាស់ ដែលធ្វើវាដោយចេតនាទេ ប៉ុន្តែពួកគេត្រូវតែរៀនពីរបៀបឲ្យបាញ់ត្រង់ជាងនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់និយាយថា ការផ្ទុះនៅមន្ទីរពេទ្យដែលសម្លាប់មនុស្សរាប់រយនាក់ គឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលបានស្តីបន្ទោសរ៉ុកកែត ដែលបាញ់ខុសដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត។
បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុង Tel Aviv លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា គាត់យល់ពីមូលហេតុ ដែលមនុស្សមួយចំនួនមានការសង្ស័យថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះមន្ទីរពេទ្យដ៏សាហាវនេះ តែចំពោះគាត់ គាត់មិនធានាអះអាងទេ លុះត្រាតែមានប្រភពច្បាស់លាស់ តែវាមិនទំនងជាស្នាដៃរបស់អ៊ីស្រាអែលឡើយ។
ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃពុធទី១៨ខែតុលា ប្រធានាធិបតីអាមេរិ ក៏បានប្តេជ្ញាបន្តគាំទ្រអ៊ីស្រាអែលផងដែរ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួនជារៀងដរាប។
លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ថា “ខ្ញុំមកអ៊ីស្រាអែលជាមួយសារតែមួយគត់ នោះគឺថា អ្នកមិននៅម្នាក់ឯងទេ។ ដរាបណាសហរដ្ឋអាមេរិកឈរ ហើយយើងនឹងឈរជារៀងរហូត យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Newstalk ZB
ចុចអាន៖ មេប៉ូលិសអ៊ីស្រាអែល គំរាមបញ្ជូនបាតុករប្រឆាំងសង្គ្រាម ទៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


