ព័ត៌មានអន្ដរជាតិ
មេប៉ូលិសអ៊ីស្រាអែល គំរាមបញ្ជូនបាតុករប្រឆាំងសង្គ្រាម ទៅ ហ្គាហ្សា
មេប៉ូលិសអ៊ីស្រាអែល លោក Kobi Shabtai និយាយថា នឹងគ្មានការអត់ឱនឡើយ ចំពោះបាតុកម្មគាំទ្រហ្គាហ្សា ក្នុងប្រទេសអ៊ីស្រាអែល ដោយលោកគំរាមបញ្ជូនក្រុមបាតុករប្រឆាំងសង្គ្រាម ទៅកាន់ទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជារៀងរាល់ថ្ងៃ អស់រយៈពេលជិតពីរសប្តាហ៍មកហើយ។

ការអត្ថាធិប្បាយរបស់ Shabtai ធ្វើឡើងនៅក្នុងវីដេអូដែលបង្ហោះលើឆានែល TikTok របស់ប៉ូលិសអ៊ីស្រាអែលផ្ទាល់ កាលពីថ្ងៃអង្គារទី១៧ខែតុលា ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក៏បានយកវាមកផ្សាយនៅថ្ងៃពុធ បន្ទាប់ពីប៉ូលិសបំបែកការជួបជុំគាំទ្រហ្គាហ្សាក្នុងទីក្រុង Haifa ដោយចាប់ខ្លួនមនុស្សចំនួន៦នាក់។
លោក Shabtai និយាយថា “អ្នកណាដែលចង់ក្លាយជាពលរដ្ឋអ៊ីស្រាអែល សូមស្វាគមន៍។ អ្នកណាដែលចង់កំណត់អត្តសញ្ញាណជាមួយហ្គាហ្សា សូមស្វាគមន៍។ ខ្ញុំនឹងដាក់ពួកគេទាំងឡានៗ ទៅទីនោះ”។

ក្នុងវីដេអូដដែល, លោក Shabtai ក៏និយាយដែរថា “នឹងគ្មានការអត់ឱនឡើយ ចំពោះករណីញុះញង់ណាមួយ ហើយនឹងមិនមានការអនុញ្ញាតសម្រាប់ការតវ៉ាឡើយ។ អ៊ីស្រាអែលកំពុងមានសង្រ្គាម យើងមិនស្ថិតក្នុងស្ថានភាពដែលអនុញ្ញាតឲ្យមនុស្សគ្រប់ប្រភេទ មកសាកល្បងយើងទេ”។
ទន្ទឹមនោះ អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែល លោក Eli Levy បានប្រាប់វិទ្យុកងទ័ព កាលពីថ្ងៃពុធថា តាំងពីការចាប់ផ្តើមសង្រ្គាមហ្គាហ្សា កាលពីថ្ងៃទី៧ខែតុលាមក មនុស្សចំនួន៦៣នាក់ក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា គាំទ្រឬញុះញង់អំពើភេរវកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង៤០នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


