ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ទទួលការអនុញ្ញាត ឲ្យបន្តព្យាបាលជំងឺនៅមន្ទីរពេទ្យ
នាយកដ្ឋានពន្ធនាគារថៃ បានបញ្ជាក់នៅថ្ងៃសៅរ៍ទី២១ខែតុលាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារ នឹងបន្តការព្យាបាលនៅមន្ទីរពេទ្យប៉ូលិស ពោលគឺទទួលបានការអនុញ្ញាតឲ្យបន្តស្នាក់នៅក្រៅពន្ធនាគារ បន្ទាប់ពីការអនុញ្ញាតរយៈពេល៦០ថ្ងៃដំបូង បានផុតកំណត់ទៅហើយ។

អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោក Sahakarn Phetnarin និយាយថា ការសម្រេចចិត្តអនុញ្ញាតឲ្យលោក ថាក់ស៊ីន បន្តនៅមន្ទីរពេទ្យ គឺផ្អែកលើការណែនាំរបស់វេជ្ជបណ្ឌិត ដែលចង់ឲ្យលោកស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលត្រឹមត្រូវសម្រាប់ជំងឺនានាដូចជាជំងឺលើសឈាម បញ្ហាផ្លូវដង្ហើម និងជំងឺទាក់ទងនឹងអាយុផ្សេងទៀត។
ជុំវិញការយល់ព្រមពីនាយកដ្ឋានពន្ធនាគារនេះ, អនុសាសន៍ផ្នែកវេជ្ជសាស្រ្តនិងព័ស្តុតាងពាក់ព័ន្ធ ត្រូវបានដាក់ជូនលេខាធិការអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ សម្រាប់ការអនុម័តចុងក្រោយរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អ្នកប្រជាធិបតេយ្យថៃ ជំរុញឲ្យស៊ើបអង្កេតលោក ថាក់ស៊ីន ព្រោះតែ រូបថតមួយសន្លឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


