ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ពន្លះអាមេរិកនិងអ៊ីស្រាអែល យ៉ាងចាស់ដៃ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគូសបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនអើពើចំពោះការព្រមានរបស់សហរដ្ឋអាមេរិក ដែលកុំឲ្យធ្វើអន្តរាគមន៍ក្នុងជម្លោះ ហាម៉ាស់-អ៊ីស្រាអែល ឡើយ។ ទន្ទឹមនោះ លោកក៏បានរិះគន់បស្ចិមប្រទេស ជុំវិញភាពស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អរិភាពមួយនេះផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ Al Jazeera កាតា កាលពីថ្ងៃអាទិត្យទី២៩ខែតុលា លោក Raisi និយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្នើសុំឲ្យយើងកុំលូកដៃ ទាំងដែលពួកគេកំពុងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionist ហើយនេះគឺជាការទាមទារមិនត្រឹមត្រូវឡើយ”។
ប្រធានាធិបតីអ៊ីរ៉ង់ក៏អះអាងដែរថា ប្រតិបត្តិការជើងគោកពង្រីកធំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គឺជាការបរាជ័យ។ វាគឺជាជ័យជម្នះទីពីរ សម្រាប់ប៉ាឡេស្ទីន បន្ទាប់ពីការចាប់ផ្តើម ប្រតិបត្តិការព្យុះ al-Aqsa កាលពីថ្ងៃទី៧ខែតុលា។
លើសពីនេះ លោក Raisi បានបន្តចោទប្រកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលមិនបញ្ចេញឈ្មោះមួយចំនួនថា បានរារាំងបទឈប់បាញ់នៅហ្គាហ្សា។ លោកបានហៅគោលនយោបាយបែបនេះថាជា “អំពើឧក្រិដ្ឋកម្ម”។ ការគណនារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺខុសទាំងស្រុង។ ពួកគេនឹងមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយនឹងមជ្ឈិមបូព៌ាថ្មីនោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហាររបស់ក្រុម ហាម៉ាស់ លើប្រទេសអ៊ីស្រាអែលកាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក Joe Biden បានសន្យាគាំទ្រអ៊ីស្រាអែលដោយគ្មានលក្ខខណ្ឌ ហើយថែមទាំងព្រមានអ៊ីរ៉ង់ ឲ្យប្រយ័ត្នខ្លួនទៀតផង។
លោក Biden បាននិយាយជាសាធារណៈថា ការចរចាបទឈប់បាញ់មិនអាចចាប់ផ្តើមបានទេ រហូតដល់ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាង២០០នាក់សិន។
ការអត្ថាធិប្បាយរបស់លោក Raisi ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានសហរដ្ឋអាមេរិកថា “រណសិរ្សថ្មីនឹងបើកមុខ ប្រឆាំងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើខ្លួនមិនផ្លាស់ប្តូរគោលនយោបាយនៅមជ្ឈិមបូព៌ា រួមទាំងការគាំទ្រជាក់ស្តែងចំពោះអ៊ីស្រាអែលទេនោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ជំរុញ អ៊ីស្រាអែល ឲ្យ ការពារ ជន ស៊ីវិល និងបង្កើន ជំនួយ ដល់ តំបន់ ហ្គាហ្សា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


